ក្រុមហ៊ុនចិន Tencent សហការជាមួយឥណ្ឌា ដើម្បីធានាឲ្យហ្គេម PUBG អាចលេងបន្តទៀត ក្រោយឥណ្ឌាសម្រេចបិទកម្មវិធីទូរស័ព្ទរបស់ចិនចំនួន១១៨

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះ បានសម្រេចបិទចោលនូវកម្មវិធីទូរស័ព្ទរបស់ចិនចំនួន ១១៨ ក្នុងនោះមានហ្គេម PUBG ដែលជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings ផងដែរនោះ

ភ្លាមៗក្រុមហ៊ុនផលិតហ្គេម និងបណ្ដាញសង្គមដ៏ធំរបស់ចិន Tencent Holdings Ltd បានចេញសេចក្ដីថ្លែងការមួយថា៖ ខ្លួនជាក្រុមហ៊ុនឯករាជមួយ ហើយក៏បានគោលការណ៍ច្បាស់លាស់ក្នុងការការពារទិន្នន័យរបស់អតិថិជនជាការសម្ងាត់ ពោលគឺមិនដូចការចោទប្រកាន់របស់រដ្ឋាភិបាលឥណ្ឌា ឡើយ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ប្រភពពីក្រុមហ៊ុន Tencent ដែលខ្លួនអះអាង និងហ៊ានបញ្ជាក់នៅក្នុងផ្លូវច្បាប់ថា៖ វាមិនដូច ការលើកឡើងរបស់រដ្ឋាភិបាលឥណ្ឌា ដែលបានបិទហ្គេម PUBG ដោយសារតែព្រួយបារម្ភផ្នែកសុវត្ថិភាពសន្តិសុខជាតិ។

ក្រុមហ៊ុន Tencent បានសង្កត់ធ្ងន់ថា៖ «យើង (Tencent ) នឹងធ្វើការជាមួយអាជ្ញាធរឥណ្ឌាដើម្បីបង្ហាញពីភាពស្អាតស្អំ ហើយនៅក្នុងអំឡុងពេលនេះ យើងស្នើសុំរដ្ឋាភិបាល ឥណ្ឌា បន្ត បើក ឱ្យ ដំណើរការហ្គេម PUBG »

គួរជម្រាបថា ហ្គេម PUBG ត្រូវបានពេញនិយមខ្លាំងនៅប្រទេសឥណ្ឌា រហូតដល់មានការទាញយកសរុបរហូតដល់ជាង ១៧០លានដង ទាំងនៅ លើប្រព័ន្ធដំណើរការ Android និង iOS ពោលគឺជាច្រើនជាងបំផុតក្នុងចំណោមបណ្ដាប្រទេសផ្សេងៗ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print