ខេត្តតាកែវ៖ មួយរយៈនេះហេតុអីក៏បុរសនារី ជ្រួលជ្រើមនឹងរឿងស្នេហា ប្រចណ្ឌគ្នាយ៉ាងនេះ..! ។
ជាក់ស្តែងទៀតហើយ…ខណៈមន្ដ្រីយោធាម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារប្រពន្ធចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ុន្តែបានស្លាប់ខណៈមុខរបួសធ្ងន់។ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។
ហេតុការណ៍មិនគួរឱ្យមានក្នុងសង្គមនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ៖ បុរសជាប្ដី បានកាប់ប្រពន្ធចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចុងក្រោយយឮដំណឹងថាប្រពន្ធបានស្លាប់ដែរ។ ក្រោយមកជនដៃដល់ បានរត់ទៅចង.ក សម្លាប់ខ្លួនតាមក្រោយនៅជាប់បបង្អួច។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាប្ដីឈ្មោះ សែប បូណារ៉ា អាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរយោធា នៅកងពលតូចលេខ៣១។ ដោយឡែក មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ ដោយសារប្ដីប្រចណ្ឌប្រពន្ធ។
ក្រោយកើតហេតុ ផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុក និងសមត្តកិច្ចពាក់ព័ន្ធ បានចុះពិនិត្យកន្លែងកើតកហេតុ និងសាកសពឃើញថា សាកសពបានចង.កសម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
សូមរំឮកថា៖ ភ្លើងប្រចណ្ឌជីវិតប្តីប្រពន្ធ ម្នាក់ៗចៀសមិនផុតទេ ប៉ុន្តែយើងត្រូវស្វែងយល់ពីហេតុផល នៃការប្រចណ្ឌ នូវអ្វីជាដើមចម ដើម្បីរកដំណោះស្រាយដ៏ល្អជាមួយគ្នា បើគិតតែកាប់ ចាក់ ចង.ក សម្លាប់ខ្លួន ប្រាកដណាស់ព្រះមិនជួយអ្នកទេ ពិសេសធ្វើឱ្យសង្គមយើងអាប់ឱននោះទៀតផង។ សូមបងប្អូនកុំជ្រើសរើសយកអំពើហិង្សាក្នុងគ្រួសារ ការគិតខ្លីជាដើមនោះអី៕
ដោយ៖ សិលា