មន្រ្តីជាន់ខ្ពស់បារាំង ចេញមុខថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហអាមេរិក លើតុលាការអន្តរជាតិ ICC

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) បានចេញសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលបារាំងថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី ហ្វាតូ បិនសួដា (Fatou Bensouda) និងមន្ត្រីជាន់ខ្ពស់ម្នាក់ នៃការិយាល័យរបស់លោកស្រី នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះនៅក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍ទី៤នេះ (ម៉ោងក្នុងទីក្រុងប៉ារីស) ថា៖«វិធានការ (របស់សហរដ្ឋអាមេរិក) ដែលបានប្រកាសកាលពីថ្ងៃទី០២ ខែកញ្ញា គឺជាការវាយប្រហារធ្ងន់ធ្ងរលើតុលាការ និងបណ្ដាប្រទេសជាហត្ថលេខី នៃអនុសញ្ញាទីក្រុងរ៉ូម ព្រមទាំងប្រឆាំងនឹងប្រព័ន្ធពហុភាគីនិយម រួមទាំងឯករាជ្យភាពនៃតុលាការ» ជាមួយគ្នានិះដែរលោក ឡឺទ្រីយ៉ង់ ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តនេះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធទី៣ ខែកញ្ញាកម្សិលមិញនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញា ICC លោកស្រី Fatou Bensouda និងមន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យ បស់លោកស្រី សម្រាប់ការបន្តស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងយោធាអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ដោយឡែកចំពោះទណ្ឌកម្មនេះដែររួមមាន៖ ការបង្កទ្រព្យសម្បត្តិដែលពួកគេមាន នៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃច្បាប់អាមេរិក៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print