នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ កម្លាំងជំនាញពន្លត់អគ្គិភ័យបន្តចុះត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន៣កន្លែង

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឲ្យអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឲ្យលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យ, លោកវរសេនីយ៍ទោ អ៊ុំ ចន្ថា នាយរងការិយាល័យ, លោកវរសេនីយ៍ទោ ឯម គឹមហ៊ល នាយរងការិយាល័យ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន ៣ទីតាំង។

ទីតាំងលក់ហ្គាសទី១-យីហោ ហ្គាស សុវត្ថិភាព ដោយមានម្ចាស់ឈ្មោះ ម៉ក់ រ៉ាឌី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរលក់ហ្គាស ដែលស្ថិតនៅចំណុចផ្ទះលេខ១០៨ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។
ទីតាំងលក់ហ្គាសទី២-យីហោ ស៊ុន រាល់ ហ្គាស ដែលមានម្ចាស់ឈ្មោះ ថាយ ចិន្តា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ហ្គាស ស្ថិតនៅចំណុចផ្ទះលេខ141Eo ផ្លូវលេខ១៣ (ទល់មុខផ្សារកណ្តាល) ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
ទីតាំងលក់ហ្គាសទី៣-យីហោហាងហ្គាស វ៉ាន់ណាក់ ដោយមានម្ចាស់ឈ្មោះ អេង ណាក់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ហ្គាស ដែលស្ថិតនៅចំណុចផ្ទះលេខ២ ផ្លូវលេខ១៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

នៅក្នុងទីតាំងចំនួន៣កន្លែងដែលកម្លាំងជំនាញយើងធ្វើការចុះត្រួតពិនិត្យមើលនោះ គឺពិតជាមានច្បាប់អនុញ្ញាតឱ្យប្រកបអាជីវកម្មប្រាកដមែន។

ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងចំនួន៣ខាងលើរួចមក កម្លាំងជំនាញរបស់យើងបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំងដែលប្រកបអាជីវកម្មលក់ហ្គាសទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕ ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print