លោក Yoshihide Suga ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុនលេចធ្លោជាងគេ

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មានAsahi Shimbun បានប្រកាសនៅថ្ងៃទី​៤ ខែកញ្ញា បង្ហាញឲ្យឃើញថា ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក Yoshihide Suga ទទួលបានការគាំទ្រខ្ពស់​ពីមហាជនសម្រាប់បន្តតំណែងនាយករដ្ឋមន្ត្រីដឹកនាំជប៉ុន ក្រោយពីនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេលាលែងចេញពីតំណែង​។
លទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា លោក Yoshihide Sugaទទួលបានការគាំទ្រខ្ពស់ពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី(LDP)កាន់អំណាច​។ តាមលទ្ធផលស្ទង់មតិ លោក​ Yoshihide Suga​ ទទួលបានការគាំទ្រដល់ទៅ​៣៨ភាគរយ (កាលពីខែមិថុនាមានតែ​៣ភាគរយ)។ ចំណែកអតីត​រដ្ឋមន្ត្រីការពារជាតិលោក Shigeru Ishiba ឈរលំដាប់ទីពីរ ដោយមានការគាំទ្រ​២៥ភាគរយ និងចុងក្រោយគឺប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយ​ LDP ទទួលបានការគាំទ្រ​៥ភាគរយ។
លោកYoshihide Suga​ កាន់តំណែងជាប្រធានការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន តាំងពីនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេឡើងកាន់តំណែង​​ដឹកនាំជប៉ុនតាំងពីចុងឆ្នាំ​២០១២មក​។ ក្នុងរយៈពេលកន្លងមក អ្នកនយោបាយរូបនេះ​បានច្រានចោលព័ត៌មានថាជាបុគ្គលដែលនឹងឡើងស្នងតំណែងនាយករដ្ឋមន្ត្រីពី លោកអាបេ​។
ប៉ុន្តែក្រោយនាយករដ្ឋមន្ត្រីអាបេ លាលែងពីតំណែងដោយចៃដន្យ ដោយសារតែបញ្ហាសុខភាព ទើបគណបក្ស LDP ​ចង់ឲ្យលោកYoshihide Suga​ ឡើងកាន់តំណែងជាមេបក្ស និងជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុនជាបន្តទៀត​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print