ផ្ទុះម៉ាស៊ីនត្រជាក់ស្លាប់និងរបួសជិត​៥០នាក់នៅបង់ក្លាដែស

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស​១២នាក់ដែរបានស្លាប់ ក្នុងនោះមានក្មេងប្រុសម្នាក់ ​និង​៣៧នាក់ផ្សេងទៀត​រងរបួស ដោយសារតែការផ្ទុះម៉ាស៊ីនត្រជាក់នៅព្រះវិហាអ៊ិស្លាមក្នុងតំបន់ Narayanganj រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស​។
មជ្ឈមណ្ឌលគ្រប់គ្រង​គ្រោះមហន្តរាយបានឲ្យដឹងថា ភាគច្រើនអ្នករងរបួសគឺរលាកខ្លួនប្រាណចាប់ពី​៦០ដល់ ៧០ភាគរយ​​ ហើយពេលនេះមានមនុស្សដល់ទៅ​២៥នាក់​ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់​។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី​៤ខែកញ្ញា ក្នុងពេលដែលព្រះវិហារកម្ពស់​៣ជាន់ មានមនុស្សប្រមាណ​១០០នាក់កំពុងតែធ្វើពិធីបួងសួង​។​ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ការផ្ទុះអាចបណ្តាលមកពីការបែកធ្លាយហ្គាស​។
សូមបញ្ជាក់ថា ​ម៉ាស៊ីនត្រជាក់ទាំង​៨គ្រឿងនៅជាន់ទី​១គឺបានផ្ទុះទាំងអស់ ហើយបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើង ។ ការផ្ទុះមានសំឡេងខ្លាំង​ធ្វើឲ្យទ្វារបង្អួចកញ្ចក់បែកខ្ទេច​។ កម្លាំងជួយសង្គ្រោះ និងពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា​ដើម្បីពន្លត់ភ្លើងភ្លាមៗដែរ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print