ស្រវឹងបេីកឡំប្រឺតាដឹកភ្ញៀវជ្រុលទៅបុកគូទរថយន្តក្រុងក្រឡាប់ផ្ងារជើងស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីកបរឡំបឺ្រតាទាំងស្រវឹងដឹកភ្ញៀវក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធមុនី្នបញ្ឆិតផ្នែកខាងក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើងខ្ទាតបោកនឹងថ្នល់ពេញទំហឹងធ្វើឲ្យស្លាប់ភ្ញៀវអ្នកជិះម្នាក់ចំណែកអ្នកបេីកបររបួសស្រាល។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅខាងលិច
ភ្លើងស្តុបក្តាន់ពីរប្រមាណជា
៥០ម៉ែត្រ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះមួង ម៉ារត្ន ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរជាងទង ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជាភ្ញៀវបានជិះឡំបឺ្រតា ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HM-1859បើកបរដោយបុរសម្នាក់ស្រវឹងស្រាធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគូទរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុនី្នពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ3E-2240ដែលធ្វើដំណើរស្របទិសដៅគ្នាបញ្ឆិតផ្នែកខាងស្តាំអូសជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងខ្ទាតមនុស្សចេញមកក្រៅបោកផ្ទប់នឹងថ្នល់ធ្វើឲ្យបុរសជាភ្ញៀវស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបរបានរងរបួសស្រាល។ភ្លាមនោះតៃកុងរថយន្តក្រុងឃើញសភាពមិនស្រួលក៏បានគេចខ្លួនចេញនៅកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែព្រូរថយន្ដម្នាក់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ធ្វើការឃាត់អ្នកបើកបរឡំប្រឺតាយកទៅសួរនាំ។ចំណែកឡំប្រឺតានិងរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print