កងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន លេខ ០២០ អ.យ.ង/២០ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ របស់លោក ពេញ ពិសិដ្ឋ តំណាងអយ្យការ នៃសាលាដំបូងខេត្តព្រះសីហនុ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ តាំង ហុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ: ០១០៨៨៤៣០៣ (១២.០៥.២០១៤) ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ពន្ធ័ករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០៕

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print