ព្រះបរមរូបព្រះករុណាព្រះបាទអង្គដួង ស្ថាបនិកបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ពិធីបុណ្យភ្ជុំបិណ្ឌបានកើតឡើងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង (ព្រះបរមកោដ្ឋ) ដោយហេតុថា ទ្រង់មានការរឭកដល់ស្នាព្រះហស្តព្រះរាជបុព្វបុរស និងកងទ័ពខ្មែរ ដែលពុះពារពលីជីវិត ការពារជាតិមាតុភូមិ លុះទទួលមរណកាលទៅ គ្មានបងប្អូន ញាតិមិត្តណាមួយរឭកនឹកដល់ ទើបទ្រង់ចាត់ឱ្យមាន ពិធីបុណ្យដាក់បិណ្ឌ ដោយយកបុរាណរាជបវេណី បូក និងពុទ្ធសាសនាផង ក៏កើតចេញជាបុណ្យភ្ជំបិណ្ឌនេះឡើង។

ពាក្យថា «ភ្ជុំបិណ្ឌ» មកពីពាក្យ «ភ្ជុំ» រួមគ្នាជាមួយពាក្យ «បិណ្ឌ» ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ មកពីភាសាបាលី «ដុំបាយ» ដូច្នេះ អាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជាការប្រជុំ ឬប្រមូលផ្តុំដុំបាយ ការពូតដុំបាយជាដុំៗ ដែលយើងហៅថា បាយបិណ្ឌ ។

នៅក្នុងរយៈពេល ១៤ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ជាពិសេសក្រុមនីមួយៗ ដែលបាន រៀបចំជាក្រុម ដោយលោកតាអាចារ្យចាត់ចែងនោះ ត្រូវបែងចែកចេញ ៣ ឬ ៤ក្រុមតូចៗ ដើម្បីរៀបចំធ្វើយាគូ ឬធ្វើភត្តាហារជា ៣ ទៅ ៤ឆ្នាំង ស្មើនឹង ៣ ទៅ ៤មុខ ម្ហូប។ ពេលទូងស្គរចំណាំវស្សា អ្នកនៅក្នុងក្រុមវេននីមួយៗ ត្រូវចាប់ផ្ដើមធ្វើចង្ហាន់ ហើយយាយតាចាស់ៗ ក្នុងក្រុមវេនត្រូវជ្រើសរើស យកផ្ទះណាមួយ ដើម្បីប្រមូលនំនែករៀបចំ បាយបិណ្ឌ បាយបត្តបូរ។ រៀបចំរួចហើយត្រូវនាំគ្នាទៅវត្ត ស្ដាប់លោកសូត្រថ្វាយបង្គំធម៌សុខោ និងធម៌បរាភវសូត្រ។

សម្រាប់ឆ្នាំ២០២០នេះ កម្ពុជាប្រារព្ធបុណ្យកាន់បិណ្ឌនេះ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។

...

សូមថ្វាយមហាព្រះរាជកុសល 🙏🙏🙏
* * * * * * *
ប្រភព៖ Nokorwat News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print