កប៉ាល់៤គ្រឿង​ក្នុងក្បួនដង្ហែគាំទ្រលោកត្រាំ បានលិច​

ចែករំលែក៖

អន្តរជាតិ៖កប៉ាល់កាណូត ជាច្រើនគ្រឿងបានចូលរួម​ក្នុងពិធីដង្ហែក្បួនគាំទ្រប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ​ នៅក្នុងទន្លេ​Travis ជិតទីក្រុង Austin រដ្ឋតិច​សាស់(Texas)។ ក្នុងពិធីដង្ហែនោះមានកប៉ាល់ជាច្រើនគ្រឿងបានលិច ដោយសារតែរលកធំៗ។

សារព័ត៌មាន​ CNN បានផ្សាយថា ហេតុការណ៍ខាងលើបានកើតឡើង​នៅថ្ងៃទី​៥ ខែកញ្ញាបានផ្សាយថា ក្បួនកប៉ាល់គាំទ្រលោកត្រាំ បានដង្ហែក្បួនដោយមានស្លាកសញ្ញាគាំទ្រលោកត្រាំ​ ។ ក្នុងការដង្ហែក្បួន​នោះមានកប៉ាល់៤គ្រឿង​លិច ប៉ុន្តែក្រុមជួយសង្គ្រោះបានជួយ​ទាន់ពេលវេលា។
ស្នងការប៉ូលិសតំបន់Travis បានបង្ហោះនៅលើបណ្តាញសង្គមTwitterថា ពួកគាត់ទទួលបានការហៅទូរស័ព្ទប្រាប់ពីហេតុការណ៍លិចកប៉ាល់ពេលដង្ហែក្បួន។ លោក Kristen Dark មន្ត្រីប៉ូលិស តំបន់​Travis បានឲ្យដឹងថា​ មានកប៉ាល់លិចហើយអ្នកនៅលើនោះបានលោតចូលទឹកទាំងអស់។
នៅក្នុងពិធីដង្ហែក្បួន មានមនុស្ស​ប្រមាណ​២៦០០នាក់ចូលរួម ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់​ខាងលើមិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះឡើយ។ ក្បួនដង្ហែខាងលើ គឺដើម្បីអូសទាញការគាំទ្រ​ពីពលរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតខាងមុខ​៕ដោយ៖ធី រីណា

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print