​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍បុកក្បាលថ្មពុះ​ចែកទ្រូងផ្លូវ ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ចំណែករថយន្តកល់ជាប់ទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍លឿនពេកបានជ្រុលទៅបុកក្បាល​នាគ​ពុះ​ចែកទ្រូងផ្លូវហើយខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ ចំណែករថយន្តកល់ជាប់ទ្រូងផ្លូវទៅមុខលែងរួច​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៩និង ២០នាទី​យប់​ថ្ងៃ​​ទី៥ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ បើករថយន្ត​ប្រភេទ​ក្រឡុ​ក​ស៊ីម៉ងត៍​មួយគ្រឿង​ពាក់​ស្លាកលេខ ភ្នំពេញ5A-0069 ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​ទៅកើតក្នុង​ល្បឿន​លឿន ពេល​មកដល់​ចំណុចកើតហេតុ ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​របាំងថ្មពុះ​ចែកផ្លូវ បាក់​អស់​មួយ​កង់ រួច​ក៏ខ្ទាតទៅប៉ះម៉ូតូហុងដា​ស៊េរី ឆ្នាំ​២០២០មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​​។​សំណាងល្អនៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនមាន​អ្នករងរបួស​ទេ ។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍ឱ្យ​ចុះមក​យក​រថយន្តទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេល​ក្រោយ​៕  ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print