បុរស​ជា​និស្សិត​ឆ្នាំ​ទី៣ម្នាក់ដេកស្លាប់ក្នុងបន្ទប់ស្ថិតនៅភូមិ​បុរី ១០០ខ្នង សង្កាត់​ទឹកថ្លា

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ជា​និស្សិត​ឆ្នាំ​ទី៣ម្នាក់ ដោយសារតែ​ជំងឺ​គាំងបេះដូង បានដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​ជាន់​ទី ៣ បង្ក​ឲ្យ​​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅម្តុំនោះ ​។​

​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​ឡើង​នៅ​ម៉ោង ១០និង៣០នាទី​ព្រឹក​ថ្ងៃ​ទី ៦ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ​ក្នុងភូមិ​បុរី១០០ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថាសព​មានឈ្មោះ ពញ្ញា អាយុ​២២ឆ្នាំ ជានិស្សិត​ឆ្នាំ​ទី៣ រស់នៅ​ភូមិត្រើយ​ឃ្លោក ឃុំ​ដូន​ខ្ពស់ ស្រុក​បុរី​ជលសារ ខេត្តតាកែវ​។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​មិត្តភក្តិ រួមការ​ងា​រជាមួយ​ជនរងគ្រោះ បានមក​ប្រាប់​គាត់​ថាគេបានតេ​ទៅ​ជនរងគ្រោះ ជាច្រើនដងតែអត់លើកទូរស័ព្ទសោះ ​ទើប​នាំគ្នា​ឆ្ងល់​ហើយក៏​សម្រេចចិត្ត​នាំគ្នា​ឡើងទៅ​គោះទ្វារ​បន្ទប់​ជាច្រើន​ដងអត់​ភ្ញាក់​ទៀត ក៏​នាំគ្នា​ធាក់​ទ្វារ​ចូលទៅ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​រឹងខ្លួន​បាត់ទៅហើយ​​។ពេលឃើញ​សភាព​ដូចនេះក៏បានទំនាក់ទំនងទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​។​

...

​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បានទំនាក់ទំនង​ទៅខាង​ជំនាញ​កោសល្យវិច័យ​ឲ្យ​ចុះមក​ពិនិត្យ ហើយបានបញ្ជាក់​ប្រាប់​​ថា ជនរងគ្រោះ​​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង រួច​ក៏​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ទៅឱ្យ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯខេត្តតាកែវ​៕ ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print