ភ្នំពេញ៖ ប្រកាសអន្តរក្រសួងស្ដីពី បែបបទ និងនីតិវិធីការផ្ទេរកម្មសិទ្ធយានជំនិះ។ នេះបើយោងតាមលិខិតដែលអង្គភាព«នគរដ្រេហ្គន» នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ធ្វើឡើងរវាងក្រសួងសេដ្ឋកិច្ច ហិរញ្ញាវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
ប្រកាសនេះមានគោលបំណងគ្រប់គ្រងយានជំនិះដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិដ្ឋកម្មសិទ្ធិ ស្របច្បាប់លើយានជំនិះ និងមានគោលដៅកំណត់បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ មានវិសាលភាពអនុវត្តចំពោះការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ តម្រូវឱ្យដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះ នៅទីតាំងផ្តល់សេវា សាធារណៈដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី យានជំនិះដែលមានអាសយដ្ឋានគេហទំព័រ https:/vehicle.mpwt.gov.kh តាមគំនូសបំព្រួញអំពីដំណើរការ នៃការផ្ទេរកម្មសិទ្ធិយានជំនិះ ដូចមានចែងក្នុងឧបសម្ព័ន្ធទី៥ នៃប្រកាសអន្តរក្រសួងនេះ។
ម្ចាស់កម្មសិទ្ធិយានជំនិះអាចមានជម្រើសក្នុងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយដាក់ ពាក្យស្នើសុំនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌនៅទូទាំងប្រទេស ឬតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់អគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានគេហទំព័រ https://www.tax.gov.kh។
ម្ចាស់កម្មសិទ្ធិយានជំនិះ និង ម្ចាស់គ្រប់គ្រងជាក្រសួង ស្ថាប័ន ស្ថានទូត អង្គការសហប្រជាជាតិ អង្គការ ជាតិ អន្តរជាតិ ម្ចាស់គ្រប់គ្រងយានជំនិះក្រោមរបបគយនាំចូលបណ្តោះអាសន្ន ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្ម សិទ្ធិយានជំនិះ ទៅទីតាំងផ្តល់សេវាសាធារណៈនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
ការផ្ទេរកម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារទៅតាមករណ៌នីមួយៗ ដូចខាង៖
១. ការផ្ទេរកម្មសិទ្ធិយានជំនិះពីរូបវន្តបុគ្គល ទៅរូបវន្តបុគ្គល ៖
– ពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះ
– បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះរាជធានី ខេត្ត)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ – អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ៖
(ករណីផ្ទេរកម្មសិទ្ធិឆ្លងពលរដ្ឋខ្មែរ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរ សមត្ថកិច្ច។
ជនបរទេស៖ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅ បច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច
– បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានជំនិះ (ជាទម្រង់ឌីជីថល)។
សូមអាននូវប្រកាសអន្តរក្រសួងស្ដីពី បែបបទ និងនីតិវិធីការផ្ទេរកម្មសិទ្ធយានជំនិះ ដែលវើឡើងរវាងក្រសួងសេដ្ឋកិច្ច ហិរញ្ញាវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សុខ ខេមរា