ខេត្តកោះកុងៈមានករណីជនតណ្ហាក្រាស់មួយរូបសង្ស័យទប់កាមអារម្មណ៍មិនជាប់ក៏បានប្រព្រឹត្តអំពើល្មើសច្បាប់ក្នុងបទឧក្រិដ្ឋស្ទាក់ចាប់វាយនារីកម្មករ២ដៃរួចយកទៅ រំលោភសេពសន្ធវះរហូតបានសម្រេចបំណង ហើយក៏បានជាប់ខ្នោះសមត្ថកិច្ចជាការស្រេចផងដែរ។
ហេតុការណ៍បុរសឡើងកតណ្ហារុករោលនេះបានកើតឡើងកាលពីវេលាម៉ោង20:30 នាទីយប់ថ្ងៃទី06.02.2016នៅចំណុច
ភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថាៈ ករណីចាប់ រំលោភសេពសន្ធវះ បង្កដោយជនសង្ស័យមាន ឈ្មោះ ជន សុជា ភេទប្រុស អាយុ17ឆ្នាំ ជនជាតិ
ខ្មែរ មុខរបរនេសាទ មានទីលំនៅកន្លែងកើតហេតុខាងលើ។ បានធ្វើសកម្មភាពចាប់រំលោភ
ជនរងគ្រោះឈ្មោះ ផ ស ប ភេទស្រី អាយុ16ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ មានទីលំនៅដូចខាងលើ បានសំរេច ខណះពេល
នាងជាជនរងគ្រោះកំពុងធ្វើដំដើរតាមផ្លូវ ក៏ជនសង្ស័យស្ទាក់ចាប់និងវាយចំនួន០២ដៃ រួចយកទៅរំលោភតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាល ស្រុកស្រែអំបិល ឃាត់ខ្លួន ចាត់ការទៅតាមនីតិវិធីច្បាប់។ សុខ ខេមរា