នាយករដ្ឋមន្រ្តីអូស្ត្រាលី ចំណាយថវិកាជាង ១.២ពាន់លានដុល្លារអាមេរិក ដើម្បីចុះកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងប្រឆាំងកូរ៉ូណា

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជាង ៨៤លានដូស(ដប) លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសថា៖ រដ្ឋាភិបាលសម្រេចចំណាយលុយសរុបជាង .២ពាន់លានដុល្លារអាមេរិក

បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះថា លោក ស្កុត ម៉ូរីសុន និងមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលអូស្ត្រាលី បានបង្កើតកិច្ចព្រមព្រៀងទិញ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាខាងលើនេះ ពីសាកលវិទ្យាល័យ ឃ្វីនស៍លែនដ៍ និងក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី CSL ក៏ដូចជាជាមួយសាកលវិទ្យាល័យអង់គ្លេសអុកស្វដ (Oxford) និងក្រុមហ៊ុនផលិតឱសថអង់គ្លេស អាស្ត្រាហ្សេណេកា (AstraZeneca) ផងដែរ។

សូមជម្រាបថា ក្នុងកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីប្រកាសថា៖ មានតម្លៃសរុបជាង .២ពាន់លានដុល្លារអាមេរិកហើយខ្លួននឹងទទួលបានបេក្ខភាពវ៉ាក់សាំងមុនគេ ពីសាកលវិទ្យាល័យទាំងឡាយខាងលើនេះ ប្រសិនបើវ៉ាក់សាំងទាំងនោះ ត្រូវបានគេអះអាងថា ពិតជាមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផលិត និងយកទៅចាក់ជូនប្រជាជននោះ។

គួរបញ្ជាក់ថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងទាំងអស់នេះ វ៉ាក់សាំងសរុបជាង ៨៤លានដូសនឹងត្រូវផ្តល់ទៅដល់ប្រជាជនអូស្ត្រាលីគ្រប់រូបហើយសម្រាប់វ៉ាក់សាំងដំបូងចំនួន .៨លានដូស នឹងត្រូវទទួលបានពីសាកលវិទ្យាល័យអង់គ្លេស Oxford នៅអំឡុងខែមករា និងកុម្ភៈឆ្នាំ២០២១ខាងមុខនេះ។

បច្ចុប្បន្ននេះ បើគិតត្រឹមព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញានេះ ប្រទេសអូស្ត្រាលីដែលមានប្រជាជនសរុបជាង ២៥លាននាក់ មានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ២៦,៣០០ករណី ក្នុងនោះស្លាប់សរុប ៧៦២នាក់ និងជាសះស្បើយវិញជាង ២២,៤០០នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print