ពលរដ្ឋអាមេរិក​តែ២១ភាគរយ ប៉ុណ្ណោះព្រមចាក់វ៉ាក់សាំងបង្ការកូវីដ​-១៩

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិ​បង្ហាញឲ្យឃើញថា មានពលរដ្ឋអាមេរិកតែ​១/៥យល់ព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ កាន់តែឆាប់កាន់តែល្អ​។ ចំណែកពលរដ្ឋផ្សេងទៀត​មិនទាន់ចង់ចាក់វ៉ាក់សាំងភ្លាមៗនោះឡើយ​គឺត្រូវរង់ចាំរហូតដល់ការធ្វើតេស្តចប់សព្វគ្រប់។
តាមលទ្ធផលស្ទង់មតី​របស់ YouGov បានប្រកាសកាលពីថ្ងៃទី​៦ខែកញ្ញាថា ប្រសិនបើវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​បានដាក់ឲ្យប្រើប្រាស់នៅអាមេរិកនោះ​ មានពលរដ្ឋភាគច្រើនមិន​ទាន់ហ៊ានប្រើប្រាស់នៅឡើយ ដោយរង់ចំាមើលអ្នកដែលប្រើសាកល្បងវ៉ាក់សាំងមុនតើមានអ្វីប្រែប្រួល។
តាមការស្ទង់មតិ មានពលរដ្ឋតែ ២១ភាគរយប៉ុណ្ណោះដែល​យល់ព្រមចាក់វ៉ាក់សាំងភ្លាម ពេលដាក់ឲ្យប្រើប្រាស់ គឺទាបជាងការស្ទង់មតិកាលពីខែកក្កដា ដែលមានពលរដ្ឋដល់ទៅ​៣២ភាគរយព្រមចាក់វ៉ាក់សាំង ។
ពលរដ្ឋអាមេរិកជាង៦០ភាគរយ យល់ឃើញថា​​ ការប្រើប្រាស់វ៉ាក់សាំងនៅឆ្នាំនេះគឺលឿនពេក​ ណាស់ ខណៈប្រសិទ្ធភាពនិងសុវត្ថិភាពមិនទាន់ច្បាស់១០០ភាគរយនៅឡើយ​។ ចំណែកពលរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋ​ដល់ទៅ​៥២ភាគរយនោះលើកឡើងថា ការប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅឆ្នាំនេះគឺលឿនពេក​។ ចំណែកអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យដល់ទៅ ៧០ភាគរយ​យល់ឃើញថា ការប្រើប្រាស់វ៉ាក់សាំងឆ្នាំនេះគឺលឿនពេក។
កន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា នឹងមានវ៉ាក់សាំងប្រើប្រាស់​នៅចុងខែតុលា​ឬដើមខែវិច្ឆិកា គឺមុនពេល បោះឆ្នោតប្រធានាធិបតី ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា លោកត្រាំចង់ប្រើប្រាស់វ៉ាក់សាំង​ដើម្បីទាក់ទាញពលរដ្ឋបោះឆ្នោតគាំទ្រលោក ដឹកនាំអាមេរិក ថែមមួយអាណត្តិទៀត៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print