ទីក្រុងមូស្គូចោទប្រកាន់អាមេរិកធ្វើសមយុទ្ធវាយប្រហារដោយមីស៊ីលទៅលើរុស្ស៊ី

ចែករំលែក៖

អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ី បានប្រកាសឲ្យដឹងថា កម្លាំងទាហានអាកាសអាមេរិក​និងណាតូ​ មិនត្រឹមតែធ្វើសកម្មភាពនៅតាមបណ្តោយព្រំដែន​រុស្ស៊ី​នោះទេ ថែមទាំងធ្វើសមយុទ្ធវាយលុកដោយមីស៊ីល​ទៅលើប្រទេសរុស្ស៊ី ទៀតផង។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានលើកឡើងថា កម្លាំងទាហានអាកាសអាមេរិក និងណាតូ បានធ្វើសមយុទ្ធនៅតាមព្រំដែនដើម្បីតាមដានប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី​។ នៅក្នុងខែសីហា​ឆ្នាំ​២០២០ អាមេរិកនិងណាតូ​បានបង្កើនសកម្មភាពយាមល្បាត​តាមដានរុស្ស៊ីច្រើនជាង​៣០ភាគរយបើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ២០១៩។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺយន្តហោះចម្បាំងណាតូធ្វើសមយុទ្ធលើដែនអាកាសជាប់រុស្សុី ដោយមានយុទ្ធសាស្ត្របាញ់មីសុីលទៅកាន់គោលដៅក្នុងទឹកដីរុស្សុី។កន្លងមកយន្តហោះចម្បាំងរបស់រុស្សុីនិងណាតូមានការប៉ះទង្គិចគ្នានៅព្រំដែនអាកាស។ កាលពីថ្ងៃសុក្រសប្តាហ៍មុន យន្តហោះទម្លាក់គ្រាប់បែក៣គ្រឿងប្រភេទB-52Hរបស់កម្លាំងទាហានអាមេរិកបានហោះហើរឆ្លងកាត់ដែនអាកាសអ៊ុយក្រែន។
យន្តហោះទម្លាក់គ្រាប់បែកខាងលើត្រូវយន្តហោះចម្បាំងរុស្សុី៨គ្រឿងចេញទៅស្ទាក់យន្តហោះអាមេរិក៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print