ម្សៅទឹកដោះគោ FRANCE BeBe ត្រូវបានមន្រ្តីជំនាញរកឃើញហួសកាលបរិច្ឆេទ នៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្រ្តីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានរកឃើញម្សៅទឹកដោះគោ FRANCE BeBe ដាក់តាំងលក់លើទីផ្សារ ហួសកាលបរិច្ឆេទ នៅក្រុងព្រះសីហនុ ទាំងនេះហើយ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តីជំនាញ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សារទំនើប និងផ្សារលើ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីគិតគូរអំពីបញ្ហាសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារផងដែរ

បើតាមមន្រ្តី .. ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងសកម្មភាពនោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យដូចជា៖ត្រួតពិនិត្យតម្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍ប្រេង ក្នុងក្រុង។ ,រកភាពមិនអនុលោម របស់ទំនិញនៅលើសំបកវេចខ្ចប់ ដែលបានកំពុងដាក់តាំងលក់មានសាដក ម្ហូបអាហារ វេចខ្ចប់ស្រាប់ ,ធ្វើតេស្តរកសារធាតុគីមីហាមឃាត់ លើផលិតផលមឹក និងបង្គារស្រស់ បន្លែស្រស់ ជ្រក់គ្រប់មុខ ពពុះសណ្តែក ស្ករត្នោត ឈាមជ្រូកបានចំនួន៩គំរូ ,ត្រួតពិនិត្យរកម្សៅទឹកដោះគោ ម៉ាកនូទ្រីលែត (Nutrilatt) និងភាពអនុលោម របស់ម្សៅទឹកដោះគោ សម្រាប់កុមារ និងទារក បន្ថែមទៀត

មន្រ្តីដដែលបន្តថា ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ និងដកហូតម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) លេខកូដដែលមាន បញ្ហានោះទេ តែបានរកឃើញម្សៅទឹកដោះគោ FRANCE BeBe លេខ១ ដែលហួសកាលបរិច្ឆេទ លិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល ទើបក្រុមការងារ ក៏បានធ្វើកំណត់ហេតុ ស្តីពីការបញ្ឈប់ ដាក់តាំងលក់ បណ្តោះអាសន្ន ម្សៅទឹកដោះគោ FRANCE BeBe លេខ១ចំណុះ៩០០ក្រាម ចំនួន១៣កំប៉ុង និងចំណុះ៤០០ក្រាម ចំនួន២កំប៉ុងសរុបចំនួន១៥កំប៉ុង និងបានរកឃើញ ទំនិញនំស្វិតស្លឹកតយស្រស់ មានផ្ទុកសារធាតុគីមីប៉ូរ៉ាក់ ចំនួន១៣គីឡូក្រាម។

ក្រោយប្រតិបត្តិការរួច មន្ត្រីសាខា .. ខេត្តព្រះសីហនុ ក៏បានធ្វើកំណត់ហេតុ ដកហូតយកនំស្វិត ស្លឹកតយស្រស់ ដែលមានផ្ទុកសារធាតុគី ដើម្បីធ្វើការកម្ទេចចោល និងបានឲ្យអាជីវករ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ ទំនិញផ្ទុកសារធាតុគីមី ហាមឃាត់បន្តទៀត និងក្នុងឱកាសនោះ ក៏បានធ្វើការពន្យល់ណែនាំអាជីវករ ឲ្យយល់ដឹងអំពីច្បាប់ និងបទបញ្ញាតិបច្ចេកទេសផ្សេងៗផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print