ស្ត្រីម្នាក់ចងកសម្លាប់ខ្លួន​ សង្ស័យតូចចិត្តរឿងគ្រួសារ​ និងជំងឺប្រចាំកាយរាប់ឆ្នាំ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់សង្ស័យតូចចិត្តមានជំងឺប្រចាំកាយរាប់ឆ្នាំ​ បូករួមនឹងប្ដីលែងលះទៀតនោះ​ ក៏សម្រេចចិត្តធ្វេីអត្តឃាត​ (ចង​.ក)សម្លាប់ខ្លួនក្នុងបន្ទប់​ផ្ទះល្វែងមួយកន្លែងស្ថិតនៅជាប់ផ្លូវបេតុង​ ក្នុងភូមិក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ បង្កឱ្យភ្ញាក់ផ្អេីលដល់ក្រុមគ្រួសារ​ និងអ្នកជិតខាងនៅវេលាម៉ោង៩យប់​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។

​ សពជនរងគ្រោះមានឈ្មោះ​ ហួត​ សុភា​ ភេទស្រី​ អាយុ២៨ឆ្នាំ​ ស្នាក់នៅផ្ទះកេីត
ហេតុ​ ដោយមានកូនស្រីម្នាក់​អាយុប្រហែល៣ឆ្នាំ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែង
កេីតហេតុបានឲ្យដឹងថា​ ស្ត្រីរងគ្រោះខាងលេីមានជំងឺប្រចាំកាយ​ ( ដុះសាច់ច្រមុះ​ )​ ជាច្រេីនឆ្នាំមកហេីយ​ រួមទាំងត្រូវបានបែកបាក់ជាមួយប្ដីថែមទៀត​នោះ ទេីបនៅថ្ងៃកេីតហេតុ​ នាងក៏សម្រេចចិត្តធ្វេីអត្តឃាត​ ចង.ក​ សម្លាប់ខ្លួនក្នុងបន្ទប់ទាំងកូនស្រីនៅជាមួយ​ ។ ដោយសារកូនស្រីជនរងគ្រោះនៅតូច​ ហេីយនៅក្នុងបន្ទប់យូរពេក​ក៏ទ្រហោយំ​ឮដល់ក្រុមគ្រួសារនៅជាន់ក្រោមឡេីងទៅមេីល​ក៏ឃើញស្ត្រីរងគ្រោះចងកស្លាប់បាត់ទៅហេីយ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់​ទីតាំងខាងលេី​ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ​ដេីម្បីធ្វេីការពិនិត្យ​ ក៏បញ្ចាក់បានថា​ ស្ត្រីរងគ្រោះពិតជាស្លាប់ដោយ​ ចង.ក​ សម្លាប់ខ្លួនឯង​ប្រាកដមែន ។ បន្ទាប់មក​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិរៀបចំធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print