រថយន្តដឹកគ្រឿងចក្រពាក់ស្លាកលេខខេមរភូមិន្ទ​ បេីកឆ្លងផ្លូវ​ត្រូវបុរសពីរនាក់ជិះម៉ូតូឌុបគ្នាមកបុកពីចំហៀងពេញទំហឹង​ ស្លាប់ម្នាក់​ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖​ គួរឲ្យអាណោចអាធ័មពេកណាស់​ ខណ:ដែលបុរសពិការជើងម្ខាងម្នាក់បែកក្បាលស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀតរងរបួសធ្ងន់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូវីវ៉ាបុកជាមួយរថយន្តសណ្ដោងដឹកគ្រឿងចក្រ​ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងនិឹងផ្លូវលេខ២៧១​ (ច្រមុះជ្រូកក្បាលថ្នល់​) ក្នុងសង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

​ សពបុរសរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ។

​ បេីយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តសណ្ដោងសម្រាប់ដឹកគ្រឿងចក្រ​ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 3.2631ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើង​ ឆ្លងភ្លើងស្តុបក្បាលថ្នល់​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឡើងមកផ្លូវព្រះមុនីវង្ស ស្របពេលនោះក៏មានបុរស២នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាក​វីវ៉ា​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BS 7528 ឌុបគ្នាតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ ក៏ទៅបុករថយន្តដឹកគ្រឿងចក្រពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យបុរសជនពិការជើងម្ខាងដែលអង្គុយខាងក្រោយបែកក្បាលស្លាប់គួរឲ្យអាណោចអាធ័ម និងបុរសជាអ្នកឌុបរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។​ ចំណែករថយន្តបង្កខាងលេីបានព្យាយាមបើករត់ប្រមាណជាងមួយរយម៉ែត្រ​ ទេីបតៃកុងបានឈប់រថយន្តចុះរត់គេចខ្លួនបាត់។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍​ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print