មានករណីរថយន្តធំដាច់ហ្វ្រាំងបុករះរថយន្ត ម៉ូតូ និង ហាងលក់កាហ្វេ បណ្តាលឱ្យលោកយាយម្នាក់បែកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តកំពត៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តធំដឹកស៊ីម៉ងត៍ ក្រុមហ៊ុន ជីប ម៉ុង លែន បានដាច់ហ្វ្រាំង ធ្វើអោយបុករះរថយន្ត ម៉ូតូ និង ហាងលក់កាហ្វេ បណ្តាលអោយលោកយាយម្នាក់បែកក្បាលស្លាប់ភ្លាមៗ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅចំណុចភូមិផ្សារត្រាំសសរ ឃុំសំរោងលើ ឃុំបន្ទាយមាស ខេត្តកំពត ។

ប្រជាពលរដ្ឋ អះអាងថា ករណីនេះជាបឋមបណ្តាលអោយរថយន្តខូចអស់ចំនួន៤គ្រឿង ម៉ូតូខូចអស់ចំនួន៣គ្រឿង ផ្ទះហាងលក់កាហ្វេ ខូចផ្ទះមួយខ្នងដែក និង បណ្តាលអោយលោកយាយម្នាក់ស្លាប់ភ្លាមៗ។

ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីដោះស្រាយបញ្ហានេះ ៕ ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print