ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩កញ្ញ ឆ្នាំ២០២០ បិណ្ឌទី៧ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ និងក្រុមការងារជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងបរិស្ថាន បាននាំយកទេយុ្យទាន ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេន វត្តអំពិលតាពក ស្ថិតក្នុងឃុំអំពិលតាពក វត្តបន្ទាយមៀន ស្ថិតក្នុងឃុំមៀន និងវត្តព្រះធាតុ ស្ថិតក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ទេយ្យទានដែលនាំមកនាពេលនេះរួមមានក្នុង ១វត្ត ទទួលបាន ៖ មី ២កេស ទឹកផ្លែឈើ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស ទឹកដោះគោ តែ ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ និងបច្ច័យកសាងវត្ត និងបច្ច័យជូនយាយជីតាជី ។នៅថ្ងៃដដែលនោះ លោកនិងក្រុមការងារក៏បានបន្តចុះពិនិត្យទីតាំងពិសោធន៍ដាំដុះបន្លែដំណាំម្រះនិងពិនិត្យមើលការប្រមូលផលម្រះ និងត្រសក់ និងចែកគ្រាប់ពូជដល់ប្រជាកសិករដែលចូលរួម( ១០គ្រួសារ) ស្ថិតក្នុងភូមិដូនទេស ឃុំទូលសុភី និងបានឧបត្ថម្ភថវិការជីកអណ្តូងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ៕
ដោយ៖ សិលា