ករណីភរិយាមន្ត្រីសាលារាជធានីភ្នំពេញម្នាក់សង់របងព័ទ្ធយកដីសាធារណៈធ្វើជាកម្មសិទ្ធិឯកជនត្រូវបានអាជ្ញាធរសម្រេចវ៉ៃកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ៖ ដីសាធារណៈដែលមានតម្លៃជិត៣លានដុល្លារ ហើយត្រូវបានភរិយាមន្ត្រីសាលារាជធានីភ្នំពេញម្នាក់សង់របងព័ទ្ធចង់យកធ្វើជាកម្មសិទ្ធិឯកជននោះ ត្រូវបានអាជ្ញាធរសម្រេចវ៉ៃកម្ទេចចោលមកធ្វើជាទ្រព្យសម្បត្តិសាធារណៈវិញ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ទោះបីយ៉ាងណា មជ្ឈដ្ឋានជាច្រើនរង់ចាំមើលថា តើច្បាប់នឹងស្រាវជ្រាវវែកមុខរកភរិយាមន្ត្រីសាលារាជធានីភ្នំពេញរូបនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ដែរឬទេ ? 

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ អាជ្ញាធរខណ្ឌឫស្សីកែវ ក្រោយទទួលបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកគ្រឿងចក្រទៅវាយកម្ទេចចោលរបងបិទផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅផ្លូវលេខ១៨១៨តភ្ជាប់ពីផ្លូវលេខ៥៩៧ ទៅកាន់ផ្លូវលេខ១៨០០ ទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។ 

ផ្លូវលេខ១៨១៨ មានទំហំទទឹង២០ម៉ែត្រ ត្រូវបានមន្ត្រីខិលខូចបិទយកប្រវែង១៣០ម៉ែត្រគុណនឹង២០ម៉ែត្រ ។ 

បើតាមអ្នករកស៊ីទិញលក់ដី បានប៉ាន់ប្រមាណថា ដីទំហំ២៦០០ម៉ែត្រក្រឡាដែលគេបិទយកធ្វើជាកម្មសិទ្ធិឯកជននោះ មានតម្លៃ ប្រមាណ២លាន៦សែនដុល្លារឯណោះ ។

បញ្ហានៃការយឺតយ៉ាវក្នុងការចុះបើកផ្លូវ នេះ ត្រូវបានលោកប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវបំភ្លឺថា ដោយសារតែពិបាកទាក់ទងភាគីពាក់ព័ន្ធ ។ ម្យ៉ាងទៀតខែនេះជាខែវស្សា ទើបអាជ្ញាធរខណ្ឌពន្យារពេលសិន ។ 

ប៉ុន្តែ ឥឡូវនេះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាលើបណ្តាញសង្គម , លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអាជ្ញាធរវាយកម្ទេចរបងដែលព័ទ្ធយកផ្លូវធ្វើជាកម្មសិទ្ធិឯកជននេះ ចោលជាបន្ទាន់ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ វិញ ៕

IMG_4481

       

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print