នគរបាលប៉ុស្តិ៍ក្រាំងធ្នង់សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ២នាក់តាមដីកាតុលាការ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ត្រូវ កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន តាមដីកា ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះគឺធ្វើឡើងនៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នៅចំណុច ផ្ទះលេខ២៧ ផ្លូវបេតុង បុរីមហាសែនសុខ ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើឃាត់ខ្លួនតាមដីកាលេខ១១២៦ដចន ចុះថ្ងៃទី២៨-៨-២០២០ របស់លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៩-២០២០។
ជនសង្ស័យទាំង២នាក់មាន៖ ១-ឈ្មោះ ធា សូត្រា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ អ៊ូ ម៉ាលាភ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង បុរីមហាសែនសុខ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print