អ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង រកឃើញវិជ្ជមាន COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោក Christian Prudhomme ដែលអ្នកដឹកនាំព្រឹត្តិការណ៍ប្រណាំងកង់ Tour de France របស់ប្រទេសបារាំង ត្រូវបានគេរកឃើញថា មានវិជ្ជមាននៃវីរ៉ុស COVID-19 ប៉ុន្តែគ្រប់អ្នកជិះកង់ទាំងអស់មានភាពអវិជ្ជមាន នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានអះអាងប្រាប់សារព័ត៌មាន CGTN យកមកចុះផ្សាយ នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក Prudhomme បានលើកឡើងថា លោកត្រូវបានគេធ្វើតេស្តរកឃើញអវិជ្ជមាន ចំនួន៣ដងមុនពេលការប្រណាំងកង់នៅឆ្នាំនេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៦, ទី២០ និងទី២៧ ខែសីហាកន្លងទៅ បច្ចុប្បន្ននេះលោក Prudhomme ត្រូវចាកចេញពីកម្មវិធីប្រកួត រយៈពេលមួយសប្តាហ៍ ដើម្បីរស់នៅដាច់ដោយឡែកពីគេ។

គួរបញ្ជាក់ថា លោក Prudhomme មានតួនាទីជាប្រធានអ្នករៀបចំកម្មវិធី មានន័យថា លោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍សង្គម ដែលមានចំនួនមនុស្សចូលរួមច្រើន នៅអំឡុងពេលនៃការប្រកួត។ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោកបានអមដំណើរនាយករដ្ឋមន្ត្រីបារាំង លោកJean Castex នៅពេលដែលលោកនាយករដ្ឋមន្ត្រី អញ្ជើញមកទស្សនាការប្រណាំងកង់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print