ផលិតកម្មក្រុងពិជ័យសន្យាបង្កើតកម្មវិធី និងផលិតភាពយន្តបន្តជួយដល់សិល្បករមានសមត្ថភាព

ចែករំលែក៖

ភ្នំពេញ៖ ផលិតកម្មក្រុងពិជ័យបានបញ្ចប់ការចេញថតភាពយន្តខ្នាតធំរឿងសំណើច៦៥២Km”ប្រកបដោយជោគជ័យ ។ ចាងហ្វាងផលិតកម្មលោក ចេង វណ្ណា បានលើកឡើងដែរថាផលិតកម្មគ្រោងនឹងចេញថតភាពយន្តថ្មី និងបង្កើតព្រឹត្តិការណ៍សិល្បៈមួយចំនួនដើម្បីផ្តល់ឱឱកាសដល់សិល្បករក្មេងចាស់ប្រុសស្រីដែលមានសមត្ថភាពសិល្បៈពិតប្រាកដបានលេចមុខកាន់តែខ្លាំងលើវិស័យសិល្បៈ។

ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០២០នេះក្នុងកម្មវិធីខួបកំណើតរបស់លោកចាងហ្វាងរួមទាំងខួបគម្រប់១៤ឆ្នាំនៃភោជនីយដ្ឋានវីហ្វ្រេនរបស់លោក ក្រោមវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនចូលរួម

...

ថ្លែងក្នុងឱកាសនោះលោក ចេង វណ្ណា បានលើកឡើងថា លោកពិតជារីករាយក្រោយពីមុខជំនួញទាំងភោជនីយដ្ឋាន និងការផលិតភាពយន្តរបស់ផលិតកម្មលោកលើកដំបូងទទួលបានជោគជ័យ។ លោកថាអាជីវកម្មរបស់លោកសុទ្ធតែបានផ្តល់ឱកាសការងារដល់យុវជន ពិសេសសិល្បករទាំងតារាចម្រៀង និងតារាសម្តែងជាច្រើន។ លោកថាភោជនីយដ្ឋានទាំង៤ទីតាំងរបស់លោកសុទ្ធតែមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះច្រៀង ស្របពេលដែលភាពយន្តខ្នាតធំដំបូងដែលបញ្ចប់ការផលិតក៏មានវត្តមានតារាសម្តែងជាច្រើនចូលរួម។ លោកថាភាពយន្ត ខ្នាតធំរឿងសំណើច៦៥២Km” នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការនៅចុងឆ្នាំនេះ ខណៈរឿងថ្មីនឹងបន្តចាប់ផ្តើមផលិតនៅពេលដ៏ខ្លីខាងមុខផងដែរ។ លោកថាក៏មានគម្រោងក្នុងការបង្កើតកម្មវិធី ថ្មីៗមួយចំនួនទៀតដើម្បីជ្រើសរើសសិល្បករដែលមានទេពកោសល្យសមត្ថភាពឲ្យមានការងារធ្វើសមរម្យ ។ លោករំពឹងដែរថា សិល្បករទាំងអស់នឹងផ្តល់ជូនទស្សនិកជននូវបទចម្រៀង និងទស្សនីយភាពសិល្បៈដ៏មានគុណភាពដើម្បីបំពេញការកម្សាន្តផងដែរ៕ ដោយ៖ វឌ្ឍនា        

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print