រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ កុម្ភៈ ២០១៦ ដែលជាថ្ងៃទី២ក្នងឱកាសបុណ្យចូលឆ្នាំចិន- វៀតណាមនេះ គេបានសង្កេតឃើញមានបងប្អូន ប្រជាពលរដ្ឋនិងមន្រ្តីរាជការរាប់ពាន់នាក់ដែលមានជំនឿបាននាំគ្នាទៅបន់ស្រន់បួងសួងសុំសេចក្តីសុខរីកចម្រើនសំណុកសុខសប្បាយក្នុងក្រុមគ្រួសារ និងរំដោះគ្រោះក្នុងឆ្នាំថ្មី២០១៦នៅរមណីយដ្ឋានវត្តភ្នំ ។ ក្នុងពេលនេះដែរ តាមដងផ្លូវចរាចរណ៍នៅតំបន់ជុំវិញវត្តភ្នំកំពុងមានការកកស្ទះ និងមានការយកចិត្តទុកដាក់ពីសមត្ថកិច្ចអាជ្ញាធម៍មូលដ្ឋានជូនប្រជាពលរដ្ឋដោយពុំបានគិតដល់ថ្ងៃបុណ្យឈប់សម្រាកឬយប់ថ្ងៃនោះឡើយ៕ សុខ ខេមរា







