ខេត្តសៀមរាបៈ ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ព្រមទាំងមន្ត្រីរាជការបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនសីុនទ្រីខេត្តសៀមរាបថា នៅពេលពួកគេមកប្រមូលសំរាមនៅតាមផ្ទះប្រជាពលរដ្ឋ ក៏ដូចនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ពួកគេតែងតែធ្វើចរឹកនិងកាយវិការមិនសូវសមរម្យខ្វះការទទួលខុសត្រូវឬមានការណែនាំពីខាងថ្នាក់ដឹកនាំក្រុមហ៊ុន ឃើញថានៅពេលពួកគេប្រមូលសំរាមដាក់នៅលើរថយន្តពេញហើយនោះ ពួកគេមិនមានការគ្របអោយបានជិតនោះទ្បើយ ហើយនៅពេលបើករថយន្តចក់ចេញទៅធ្វើអោយជះក្លិនស្អុយពាសពេញតាមដងផ្លូវជាតិស្ទើរទ្រាំពុំបាន មិនតែប៉ុណ្ណោះធ្វើអោយជ្រុះរាយប៉ាយតាមដងផ្លូវប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវនោះតែម្តង។
ជាក់ស្តែងកាលពីកន្លងទៅនៅលើកំណាត់ផ្លូវជាតិ ស្ពាននាគ រថយន្តបើកដឹកសំរាមពេញហើយមិនបានគ្របនោះទេបានដឹកចេញ លិចទៅកើតបើកយ៉ាងលឿនបណ្តោលអោយធ្លាក់សំរាមតាមផ្លូវជាតិបង្ករអោយការគ្រោះថ្នាក់ចរាចរណ៏មួយបានកើតទ្បើងបន្ទាប់ពីរថយន្តពីរគ្រឿងបើកតាមពីក្រោយ ក៏ធ្វើអោយរថយន្តពីរគ្រឿងនោះបានបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹងតែសំណាងល្អពុំមាននណាម្នាក់បានរងរបួសនោះទេ។
ក្នុងនោះគេសង្កេតរថយន្តម៉ាក់រីហ្វតពណ័សំបកឪទ្បឹកពាក់លេខភ្នំពេញ2R9651បានបើកពីទិសខាងលិចស្របទិសគ្នាក៏បានកិនសម្រាមដែលធ្លាក់នោះហើយក៏ត្រូវរថយន្តមួយគ្រឿងទៀតដែលបើកស្របទិសគ្នាបានបុកពីក្រោយរថយន្ដលោកមេប៉ុស្ត៏គោកចកពេញទំហឹងបណ្ដាលអោយខូចខាតយ៉ាងតំណំ។ ដូចនេះហើយធ្វើអោយមានរិះគន់ពីប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការថាលោកមន្ទីរបរិស្ថានបណ្តែតបណ្តោយអោយក្រុមហ៊ុនសីុនទ្រីខេត្តសៀមរាបនៅពេលដឹកសម្រាមដោយមិនមានការគ្របទើបវាបណ្តាលអោយមានករណីបែបនេះបានកើតទ្បើង។
ទាក់ទិនទៅនិងការដឹកសម្រាមតាមរថយន្តមិនគ្របដែលធ្វើអោយប៉ះពាល់ក៏ដូចបង្ករការភ័យព្រួយដល់នាក់ធ្វើដំណើរនៅតាមដងផ្លូវ អ្នកសារពត័មាននគរដ្រេហ្គនបានទូរស័ព្ទសុំការបំភ្លឺពីលោកប្រធានមន្ទីរបរិស្ថានជុំវិញការរិះគន់នេះដែរតែមិនអាចធ្វើការទំនាក់ទំនងបាននោះទេដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ដោយឡែកលោកគឹមឆៃហៀងអភិបាលរងខេត្តសៀមរាបបានអោយដឹងថាៈ បញ្ហារថយន្តដឹកសំរាមរបស់ក្រុមហ៊ុនសីុនទ្រីដែលធ្វើប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាននោះចាំលោកប្រាប់ទៅខាងប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបអោយធ្វើចំណាត់ការដល់ក្រុមហ៊ុនសំរាមនេះនិងគ្របសំរាមអោយបានត្រឹមត្រូវមុននឹងដឹកចេញ៕ប៊ុន រិទ្ធី







