អាជីវករ​លក់​គ្រឿង​ស្រវឹងប្រទេស​​ថៃ ដាក់​ញត្តិ​ទៅកាន់​សភា​ថៃ​ ដើម្បី​តវ៉ា​ប្រឆាំង​បម្រាម​លក់​គ្រឿង​ស្រវឹង​តាម​អន​ឡាញ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីដើមសប្តាហ៍នេះ បានប្រកាសពីបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ ក្រោយមើលឃើញពីសន្ទុះនៃការបញ្ជាទិញតាមអនឡាញ ខណៈចំណាត់ការបិទប្រទេសនៅតែបន្ដដាក់ រដ្ឋាភិបាលថៃអះអាងថា ការផ្សព្វផ្សាយតាមអនឡាញ គឺនាំក្មេងៗមិនទាន់គ្រប់អាយុចេះផឹកស្រា

ជាក់ស្តែងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០នេះ អាជីវករលក់គ្រឿងស្រវឹងនៅប្រទេសថៃ បានដាក់ញត្តិមួយទៅកាន់សភាថៃដើម្បីតវ៉ាប្រឆាំងបម្រាមលក់គ្រឿងស្រវឹងតាមអនឡាញ ពួកគេអះអាងថា ការដាក់បម្រាមរបស់រដ្ឋាភិបាលបែបនេះ គឺប៉ះពាល់ដល់អាជីវកម្មខ្នាតតូច

លោក Supapong Pruenglampoo តំណាងបណ្ដាញអាជីវករលក់គ្រឿងស្រវឹងជនជាតិថៃម្នាក់ បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្រោយក្រុមខ្លួនបានដាក់ញត្តិរួចរាល់ទៅឲ្យសភាថៃថា៖«​កុំប្រើលេសយុវជនមកដាក់បម្រាមលើការលក់គ្រឿងស្រវឹងតាមប្រព័ន្ធអនឡាញ​»​

លោក Supapong សង្កត់ធ្ងន់ប្រាប់សារព័ត៍មាន Reuters ថា៖ នេះគឺជាបំផ្លាញការធ្វើអាជីវកម្មតាមអនឡាញ លោក បន្តថា បម្រាមបែបនេះពុំជួយការពារយុវជនពីគ្រឿងស្រវឹងបានឡើយ ក៏ប៉ុន្តែវាជាវិធីសាស្ត្រមួយដើម្បីបញ្ឈប់អាជីករតូចតាច ហើយផ្តល់ផលចំណេញហាងលក់ទំនិញធំៗ

សូមជម្រាបថា តាមច្បាប់ថៃ អ្នកល្មើសបម្រាមនេះ នឹងអាចជាប់គុកធ្ងន់បំផុតរហូតដល់ ខែ និងបង់ពិន័យជាប្រាក់រហូតដល់ម៉ឺនបាត ជាង៣២០ដុល្លារ នៅថៃ អាយុស្របច្បាប់ ដែលអាចផឹកគ្រឿងស្រវឹងបាន គឺ២០ឆ្នាំឡើងទៅ ថៃក៏មានច្បាប់តឹងរ៉ឹងលើការលក់គ្រឿងស្រវឹងផងដែរ ដូចជា៖ ហាមឃាត់ការលក់នៅក្បែរសាលារៀន និងរឹតត្បិតពេលវេលាសម្រាប់ហាងទំនិញនានាអាចលក់គ្រឿងស្រវឹងបានជាដើម

គួរបញ្ជាក់ថា នេះពុំមែនជាលើកទីមួយឡើយដែលរដ្ឋាភិបាលថៃបានដាក់ចេញបម្រាមបែបនេះ កាលពីខែមេសាកន្លងទៅ បន្ថែមពីការហាមលក់តាមអនឡាញ អាជ្ញាធរថៃក៏បានហាមឃាត់ការលក់គ្រឿងស្រវឹងនៅតាមហាងផងដែរ ដែលមានរយៈពេលសប្ដាហ៍ ខណៈវាគឺជាផ្នែកមួយនៃវិធានការគម្លាតសុវត្ថិភា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print