កាន់តែធ្ងន់ធ្ងរហើយឥណ្ឌាពេលនេះ៖ ខណៈត្រឹមមួយថ្ងៃសោះ បន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង៩ម៉ឺននាក់ និងស្លាប់ជាង១ពាន់នាក់

ចែករំលែក៖

អន្តរជាតិ៖ រយៈពេល២ថ្ងៃជាប់ៗនេះ គេសង្កេតឃើញថា ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៩៦,៥៥១ករណីបន្ថែមទៀត ដែល នាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស បានកើនឡើងដល់ជាង .៥លានករណី។

គួរបញ្ជាក់ថា មិនត្រឹមតែចំនួនករណីឆ្លងថ្មីៗ ដែលបានកើនឡើងយ៉ាងគំហុកនោះទេ ខណៈចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏ត្រូវបានកត់ត្រារហូតដល់ ,២០៩នាក់ នៅក្នុងថ្ងៃសុក្រនេះ ដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៦,២៧១នាក់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ ក៏បានកើនដល់ជាង .៥លាន នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញានេះ

បច្ចុប្បន្ននេះទាំងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលស្ថិតនៅលេខរៀងទី១ និងទី២ នៃករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលើសកលលោកនោះ សុទ្ធតែកំពុងស្ថិតនៅក្នុងសន្ទុះនៃការឆ្លងរាតត្បាតកម្រិតខ្ពស់ផ្តាច់គេនៅឡើយ ខណៈប្រេស៊ីល បានថមថយបន្តិចវិញ។ ទោះជាបែបនេះក្តី ប្រទេសឥណ្ឌា ក៏កំពុងសិក្សាអំពីការបើកសាលារៀនឡើងវិញ និងសម្រួលចរន្តសេដ្ឋកិច្ចឲ្យបានធូរស្រាលផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print