កម្ពុជា និងវៀតណាម ចាប់ពី​ថ្ងៃទី​១ ខែតុលាខាងមុខនេះ អាច​ស្នើសុំ​ផ្ទេរទណ្ឌិតឲ្យគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះតទៅ កម្ពុជា និងវៀតណាមអាច​ស្នើសុំ​ផ្ទេរទណ្ឌិតឲ្យគ្នាទៅវិញទៅមក បន្ទាប់ពីសន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ក​ម្ពុ​ជា​និង​វៀតណាម នឹង​ចូល​ជាធរ​មាន ​។

ជាក់ស្តែងកាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋលេខាធិការ​ក្រសួងការបរទេសកម្ពុជា លោក ស៊ា កុសលបាន​ចុះហត្ថលេខា​ជួស​លោក​រដ្ឋមន្ត្រីប្រាក់ សុខុន លើ​សេចក្តីជូនដំណឹង ស្តីពី​ការចូល​ជាធរ​មាននៃ​សន្ធិសញ្ញា​ផ្ទេរ​ទណ្ឌិត​ ហើយ​ក៏បានផ្ញើជូន រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក កើតរិ​ទ្ធ ផងដែរ ។

​សូមជម្រាបថា ការចូល​ជាធរ​មាននៃ​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ក​ម្ពុ​ជា​ និង​វៀតណាម មានន័យថា៖ ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០កម្ពុជា អាច​ស្នើសុំ​យក​ទណ្ឌិត (​អ្នកទោស​) ជា​ជនជាតិខ្មែរ ដែល​ជាប់ពន្ធនាគារ​នៅ​វៀតណាម មក​បន្ត​ឃុំ​នៅ​កម្ពុជា​វិញ ហើយ​ទណ្ឌិត​ជា​ជនជាតិ​វៀតណាម ដែល​ជាប់ពន្ធនាគារ​នៅ​កម្ពុជា នឹង​អាច​ត្រូវបាន​វៀតណាម ស្នើសុំ​យកទៅ​បន្ត​ឃុំ​នៅ​វៀតណាម​។

​គួរបញ្ជាក់ថា កម្ពុជា​និង​វៀតណាម ចាប់ផ្តើម​ពិភាក្សា​ជាមួយគ្នា អំពី​ការបង្កើត​សន្ធិ​ត​សញ្ញា​ផ្ទេរ​ទណ្ឌិត​នេះ តាំងពី​ចុងឆ្នាំ​២០១៦​មកម្លេះ ​។ ប៉ុន្តែរហូតដល់​ខែមីនា ឆ្នាំ​២០២០ រដ្ឋសភា​កម្ពុជា បានអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​នេះ និង​ក្រោយមក ក៏​ត្រូវបាន​ព្រះមហា​ក្ស​ក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រកាស​ឲ្យ​ប្រើប្រាស់ ហើយនឹង​ត្រូវ​ចូល​ជា​ធរមាន (​ចាប់ផ្តើម​អនុវត្ត​) នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ​តទៅ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print