រុស្ស៊ីបានធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ៦ប្រទេស ស្ថិតនៅក្នុងសហគមន៍(ប្រទេសទទួលបានឯករាជ្យចេញពីសហភាពសូវៀត)។ ការធ្វើសមយុទ្ធនោះ គឺធ្វើឡើងនៅលើដែនអាកាសទាំង៧ប្រទេស ដោយមានយន្តហោះចម្បាំង៦០គ្រឿងចូលរួម។
ការធ្វើសមយុទ្ធនៅថ្ងៃទី១១ខែកញ្ញា គឺជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតនៅលើដែនអាកាស ក្នុងគោលដៅការពាររួមជាទ្រង់ទ្រាយធំ សម្រាប់ប្រទេសឯករាជ្យចេញពីអតីតសហភាពសូវៀត។
ក្រៅពីនេះ នៅមានទីបញ្ជាការជួរមុខ ១៣០កន្លែងនៅក្នុងប្រទេសរុស្ស៊ី Armenia, Belarus, Kazakhstan, Kyrgyzstan, Tajikistan និងUzbekistan ចូលរួមដើម្បីទប់ស្កាត់ពេលមានសត្រូវវាយប្រហារ ។ ជាមួយគ្នានេះដែរ ក៏មានយន្តហោះដល់ទៅ៦០ គ្រឿងចូលរួម ដែលមានយន្តហោះប្រភេទ ដូចជា Su-27, MiG-29, MiG-31, Yak-130 និងយន្តហោះទម្លាក់គ្រាប់បែកSu-24, Su-34។ ក្រៅពីនេះនៅមានឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ប្រភេទ Ka-27 និង Mi-8 ។
តាមការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ី ការធ្វើសមយុទ្ធគឺដើម្បីទប់ស្កាត់ការវាយប្រហារ ក៏ដូចជាការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសទប់ស្កាត់រាល់ការវាយប្រហារ ក៏ដូចជាការប្រើប្រាស់ដែនអាកាសរួម៕