គោយន្តកន្ត្រៃយ៍បើកចុះចំណោតហ្វ្រាំងមិនស៊ីក្រឡាប់ធ្លាក់រណ្តៅលូ (កាត់ថ្នល់ជាតិ)

ចែករំលែក៖

ខេត្តរតនគិរីៈ គោយន្តកន្ត្រៃយ៍ដឹកជញ្ជូនគ្នីគ្នាចំនួន៨នាក់ បើកបរក្នុងទិសដៅពីលិចទៅកើតដោយល្បឿន​លឿន ខណៈមកដល់ចំណុចកើតហេតុទល់មុខផ្សារតាយ សេង ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុង​បានលុង ខេត្តរតនគិរី ក៏ស្រាប់តែហ្វ្រាំងចាប់មិនស៊ីបណ្តោលអោយជ្រុលចង្កូតធ្លាក់ពីផ្លូវជាតិលេខ៧៨ទៅខាងស្តាំដៃក៏ក្រឡាប់នៅក្នុងរណ្តៅនេះតែម្តង។ ប៉ុន្តែពុំបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និង​ទ្រព្យសម្បត្តិសាធារណៈនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥។ តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា គោយន្តកន្ត្រៃយ៍មួយគ្រឿងនេះចេញពីខេត្តកំពង់ស្ពឺ ដឹកកម្មករមានប្រុស ស្រី ទាំងអស់ប្រមាណ៨នាក់ សំដៅមកក្រុងបានលុង ដើម្បីស្វែងរកការងារធ្វើ ហើយចៃដន្យមិនទាន់ដល់គោលដៅស្រាប់តែមកចាកកម្មករចោលនៅមុខ​ផ្សារថ្មីតាយ សេង នេះ។ ប្រភពបន្តទៀតថា ទាំងម្ចាស់គោយន្តកន្ត្រៃយ៍ និងកម្មករពុំបានដឹកអត្តសញ្ញាណ​នោះទេ ដោយសារពួកគាត់លាក់លៀម មិនចង់អោយលិចឮទៅដល់អ្នកភូមិស្រុកកំណើតរបស់ពួកគាត់​ខ្មាស់គេ។ ក្រោយពីកើតហេតុមិនបានរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ ដោយម្ចាស់គោយន្តកន្ត្រៃយ៍បានហៅរថយន្តស្ទួចយកទៅជួសជុលខ្លួនឯង៕អ៊ុច សាវុទ្ធ

11746729_1643131829232406_7710203_o

11750017_1643131799232409_1939882713_o

...

11751377_1643131892565733_305072459_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print