ភ្នំពេញ ៖ ឆ្លើយតបនឹងសេចក្ដីបំភ្លឺ ជូនសាធារណៈជនធ្វើឡើងដោយឧកញ៉ា សុខ ប៊ុន កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ តាមរយៈមេធាវី យិន សុភី ដើម្បីសុំទោសមកលើកញ្ញាសាសា ឪពុក របស់នាងនិងផ្ដល់ប្រាក់ចំនួន១០ម៉ឺន ដុល្លារថ្នូរនឹងអំពើទុចរិតរបស់ខ្លួនប្រព្រឹត្ដ នោះ ។ កញ្ញាសាសា បានបដិសេធមិន ទទួលយកដាច់ខាតដោយខ្លួនបានប្រាប់ នគរវត្ដតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥ ថា “ខ្ញុំមិន អាចទទួលយកបានទេ ចំពោះការធ្វើ លិខិតសុំទោស និងប្រាក់សំណង១០ម៉ឺន ដុល្លារពីជនបង្ក” ។ កញ្ញាបញ្ជាក់ថា កិត្ដិយសខ្ញុំ… ជីវិតខ្ញុំ…ប្រទេសជាតិ របស់ខ្ញុំដែលច្បាប់មានតម្លៃធំធេងដែល មិនអាចកាត់ថ្លៃបាននិងមិនទទួលយកជាថ្នូរដោយអំពើទុចរិតនេះបានឡើយ ។
ក្រុមអ្នកច្បាប់ខ្លះបានលើកឡើងថា សេចក្ដីបំភ្លឺជូនសាធារណៈជននិងការ សុំទោសរបស់ឧកញ៉ា សុខ ប៊ុន មកលើ កញ្ញាសាសា ពិតជាមានកំហុសធ្ងន់ធ្ងរ បំផុត ខណៈជនបង្កហេតុរូបនេះបានមើល ស្រាលយ៉ាងខ្លាំងទៅលើសមត្ថកិច្ច ស្ថា ប័នតុលាការ ក៏ដូចជារាជរដ្ឋាភិបាល សម្រាប់ប្រទេសដែលគ្រប់គ្រងដោយ ច្បាប់ ។
នៅចំណុចខ្លះដែលឧកញ៉ា សុខ ប៊ុន បានលើកឡើងថា “ខ្ញុំសុខ ប៊ុន ពិតជា មានការសោកស្ដាយជាពន់ពេកចំពោះ ឧបទ្ទវហេតុដែលបានកើតឡើងនៅថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៥ ដោយសារ ជម្លោះមិនអាចគ្រប់គ្រងខ្លួនបានរវាង ខ្ញុំនិងកញ្ញាសាសាធ្វើឱ្យមានស្នាមរបួសទាំងសងខាង ជាពិសេសប៉ះពាល់ដល់ កិត្ដិយសកញ្ញាសាសាក៏ដូចជាកិត្ដិយសខ្ញុំផ្ទាល់” ។ ការលើកឡើងបែបនេះរបស់ ជនបង្ក កំពុងតែប្រមាថយ៉ាងធ្ងន់ធ្ងរមក លើជនរងគ្រោះជានារីភេទទន់ខ្សោយ និងកំពុងតែគិតថា ប្រទេសកម្ពុជាគ្មាន ច្បាប់ ។ ពីព្រោះឧកញ៉ា សុខ ប៊ុន នៅ ក្នុងសកម្មភាពដែលខ្លួនរួមទាំងគូរកន (អង្គរក្ស) បានប្រព្រឹត្ដ វាយធ្វើបាប ទាត់ធាក់ បោចសក់អូស សម្រាត ដក កាំភ្លើងអាមេបាញ់ សុទ្ធតែជាចេតនា ទុចរិត ដែលឧកញ៉ា សុខ ប៊ុន បាន ប្រព្រឹត្ដពីបទ “ហិង្សាដោយចេតនាមាន ស្ថានទម្ងន់” ក្នុងនោះអំពើហិង្សានេះ ប្រើប្រាស់ដោយអាវុធទៀតផង ។ ព្រម ទាំងប្រព្រឹត្ដនូវបទ“គំរាមបាញ់សម្លាប់” ប៉ុន្ដែជនរងគ្រោះពិតជាសំណាងមួយក្នុង មួយពាន់គ្រោះថ្នាក់ ខណៈកញ្ញាសាសា មិនត្រូវបានស្លាប់ក្រោមស្នាដៃគ្រាប់ កាំភ្លើងរបស់អង្គរក្សឧកញ៉ា សុខ ប៊ុន ពេលធ្វើសកម្មភាពនោះគ្រាប់មិនផ្ទុះ ។
ផ្ទុយទៅវិញសកម្មភាពរបស់ខ្លួនជា អំពើទុចរឹតនិងជាបទឧក្រិដ្ឋបែរជាប្រើ ភាសាសុំទោសទៅលើជនរងគ្រោះគ្រាន់ តែចាត់ទុកករណីនោះជាឧបទ្ទវហេតុ និង រងរបួសសងខាង? ចំណុចនេះជនបង្ក មិនត្រឹមតែមាកងាយសមត្ថកិច្ច ស្ថាប័ន តុលាការ ជនរងគ្រោះប៉ុណ្ណោះទេ គាត់ ពិតជាមានចេតនាមើលងាយប្រទេស ដែលគ្រប់គ្រងដោយច្បាប់ ។
គួររំលឹកថា នៅវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៥ ឧកញ៉ា សុខ ប៊ុន និងអង្គរក្ស ពិត ជាបានប្រើអំពើហិង្សា វាយ ទាត់ធាក់ បោចសក់ អូសសម្រាត និងគំរាមបាញ់ សម្លាប់ទៅលើកញ្ញាសាសា គ្រាដែល នាងព្យាយាមរារាំងមិនឱ្យជនបង្ក អូស ទាញដោយបង្ខំទៅលើមិត្ដភក្ដិរបស់ខ្លួន ស្ដ្រីជនជាតិជប៉ុន ដែលរងការប្រមាថ ការវាយធ្វើបាបម្ដងរួចមកហើយ ក្រោម កណ្ដាប់ដៃឧកញ៉ារូបនេះ ។
មិនបានសម្រេចដូចបំណងរបស់ ឧកញ៉ា សុខ ប៊ុន ដើម្បីនាំនារីជនជាតិ ជប៉ុនទៅធ្វើបាបជាលើកទី២ ទើបធ្វើឱ្យ ឧកញ៉ា សុខ ប៊ុន ប្រើអំពើហិង្សាវាយ ដ៏ធ្ងន់ធ្ងរនិងបញ្ជាឱ្យអង្គរក្សបាញ់សម្លាប់ ក៏បណ្ដាលឱ្យនាងរងរបួសពេញផ្ទៃមុខ ក្បាល ដងខ្លួន ជើង រួចហើយជនបង្ក គ្រាន់តែនិយាយយករួចខ្លួនរបៀបចរិក អ្នកមាននិងមិនខ្លាចច្បាប់ដោយពាក្យ យ៉ាងខ្លីថា “បើគ្មានភ្លើងក៏ផ្សែង…មក ពីសាសាយកទូរស័ព្ទគប់លើខ្លួនទើបឆួលចុងច្រមុះប្រើអំពើហិង្សានេះ” ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ដ្រីរាជការ រួមទាំងបណ្ដាញ ទំនាក់ទំនងសង្គម បានបញ្ចេញនូវមតិ រិះគន់មកលើឧកញ៉ាមានទ្រព្យសម្បត្ដិ សុខ ប៊ុនថា មានទ្រព្យតែគ្មានសេចក្ដី ថ្លៃថ្នូរបន្ដិចណាសោះក្នុងខ្លួន បើមើល ឃើញពីសកម្មភាពរបស់គាត់និងអង្គ រក្សបានប្រព្រឹត្ដក្នុងអំពើហិង្សា វាយ ទាត់ធាក់ បោចសក់ សម្រាត និងគំរាម សម្លាប់មកលើកញ្ញាសាសា ជានារីទន់ ខ្សោយ ។ មិនតែប៉ុណ្ណោះមជ្ឈដ្ឋានទូទៅ បានថ្កោលទោសដោយមិនសំចៃមាត់ មកលើជនបង្ក ដើម្បីទាមទារឱ្យសមត្ថ កិច្ច ស្ថាប័នតុលាការ ដំណើរការនីតិវិធី របស់ខ្លួនឱ្យស្របតាមនីតិរដ្ឋ ប្រយោជន៍ ផ្ដល់ភាពយុត្ដិធម៌ជូនជនរងគ្រោះ ។ ក្នុង នោះពិតជាមានការគាំទ្រយ៉ាងពេញ ទំហឹងពីប្រជាពលរដ្ឋចំពោះប្រសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃបានព្រមានយ៉ាងធ្ងន់ៗ ទៅលើមន្ដ្រី ណាដែលជួយអន្ដរាគមន៍ឧកញ៉ា សុខ ប៊ុន ត្រូវតែដកខ្លួនជាបន្ទាន់ ។ ក្នុងនោះ សម្ដេចក៏បានបញ្ជាឱ្យកម្លាំងនគរបាល ជាតិចាប់ខ្លួន សុខ ប៊ុន ដែលគេសង្ស័យ ថា កំពុងលាក់ខ្លួននៅក្នុងប្រទេសសិង្ហ បុរី ។
បញ្ជាសម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងខណៈជនបង្កសុខ ប៊ុន បាន ប្រកាសលាលែងពីតួនាទីជាឧកញ៉ា និង សុំទោសកញ្ញាសាសា ជាសាធារណៈនៅ ព្រឹកថ្ងៃទី១៤ ខែកក្កដា នេះ ។
គួររំលឹកថា អស់លោកដែលមាន បុណ្យស័ក្ដិ តួនាទី គួរបញ្ឈប់សកម្មភាព វប្បធម៌អន្ដរាគមន៍មកលើជនប្រព្រឹត្ដ បទល្មើស បើទោះជាការអន្ដរាគមន៍ នេះគិតថានឹងទទួលបានលាភសក្ការៈក៏ ពិតមែន ប៉ុន្ដែអស់លោកក៏គួរគិតផង ដែរថា ប្រទេសយើងមានច្បាប់ ក្នុងនោះ សូម្បីតែសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានព្រមានចំពោះអស់ លោកដែលមានទម្លាប់ប្រើវប្បធម៌អន្ដ រាគមន៍នេះផងដែរ ។
កញ្ញាសាសា ធ្លាប់បានលើកឡើង ផងដែរប្រាប់កាសែតក្នុងស្រុកថា ខ្លួន ត្រូវការយុត្ដិធម៌ កិត្ដិយស សម្រាប់ខ្លួន ក្រុមគ្រួសារនិងប្រទេសជាតិដែលគ្រប់ គ្រងដោយច្បាប់ ហើយមិនអាចទទួល យកនូវសំណងដើម្បីបញ្ចប់បណ្ដឹងអាជ្ញា ក្នុងនោះកញ្ញាថែមទាំងបញ្ជាក់ថា អាច ទទួលយកបានក្នុងទឹកប្រាក់ចំនួន៥លាន ដុល្លារ ហើយសំណងនេះ៥០ភាគរយ កញ្ញានឹងជួយដល់សង្គមជាតិ ។ ប៉ុន្ដែ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ កញ្ញាសាសា ប្រាប់នគរវត្ដតាមទូរស័ព្ទ ថា ដាច់ខាតមិនទទួលយកប្រាក់សំណង ១០ម៉ឺនដុល្លារ និងលិខិតសុំទោសរបស់ ជនបង្កដែលធ្វើឡើងលក្ខណៈប្រមាថ មាកងាយ និងកំពុងចាត់ទុកថា ប្រទេស កម្ព*ុជាគ្មានច្បាប់ ។
នៅក្នុងសេចក្ដីបំភ្លឺជូនសាធារណៈជន និងលិខិតសុំទោសរបស់ឧកញ៉ា សុខ ប៊ុន មកលើកញ្ញាសាសា ដូចជាបង្ហាញពី ការលះបង់ៈ ១-លាឈប់ពីប្រធានសមា គមវាយតម្លៃអចលនវត្ថុ,២-លាឈប់ ពីនាយកក្រុមហ៊ុន TEHO SBG Developement Co Ltd លើគម្រោង វិនិយោគវិស័យអចលនទ្រព្យចំនួនប្រមាណ ៥០០លានដុល្លារ និងទី៣-ខ្លួនបានលើក ឡើងថា ដើម្បីជាកិច្ចគោរព ជាទីសក្ការៈ ជូនចំពោះព្រះមហាក្សត្រ និងសម្ដេច តេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រ កម្ពុជាខ្លួនសុំលាឈប់ពីមុខងារជាឧក ញ៉ាចាប់ពីថ្ងៃនេះតទៅ ។
តាមពិតទៅអ្នកច្បាប់ ប្រជាពលរដ្ឋ មន្ដ្រីរាជការក៏ដូចជាជនរងគ្រោះរួមទាំង ក្រុមគ្រួសារ មិនអាចទទួលយកបានការ លើកឡើងរបៀបប្រមាថនិងមើលស្រាល មកលើសមត្ថកិច្ច ប្រមុខរដ្ឋាភិបាល ដោយបុគ្គល សុខ ប៊ុន ។ ពីព្រោះខ្លួនជា អ្នកប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌ ត្រូវ ប្រឈមមុខចំពោះមុខច្បាប់មិនមែន យកលេសពីការលះបង់មុខតំណែង តួនាទី គោរមងារ យកទូទាត់នឹងបទ ឧក្រិដ្ឋដែលខ្លួនបានប្រព្រឹត្ដមកលើជន រងគ្រោះចាត់ទុកថារួចគ្នានោះទេ ។
អ្នកខ្លះបានលើកឡើងថា តាមធម៌ ព្រះពុទ្ធធ្វើបុណ្យបានបុណ្យ សាងបាបបាន បាប ហើយមិនអាចយកការសន្សំផល បុណ្យសាងអំពើល្អទៅទូទាត់ជាមួយនឹង អំពើទុចរឹតដែលខ្លួនបានប្រព្រឹត្ដដើម្បី ជាការកាត់កងគ្នាបានឡើយ ។ ម្យ៉ាង វិញទៀតអ្វីដែលខ្លួនបានលើកឡើងនៅ ក្នុងសេចក្ដីបំភ្លឺជូនសាធារណៈជនចំពោះ បញ្ហាលាឈប់ពីសមាគម ពីនាយក ក្រុមហ៊ុន និងប្រគល់គោរមងារជាឧក ញ៉ាទៅសម្ដេចតេជោ និងព្រះមហាក្សត្រ មិនមែនជាផ្លូវច្បាប់កំណត់ឱ្យអ្នកប្រព្រឹត្ដ បទល្មើសរួចផុតពីការចោទប្រកាន់ក្នុង បទឧក្រិដ្ឋទេ ។ បញ្ហានេះគេក៏ដាក់ភាព សង្ស័យផងដែរថា ទង្វើដែលខ្លួនមាន ចេតនាទុចរឹតប្រព្រឹត្ដមកលើកញ្ញា សាសា មិនត្រឹមតែទាមទារឱ្យខ្លួនប្រឈម មុខចំពោះច្បាប់ប៉ុណ្ណោះទេ អាចនឹងមាន ហេតុការណ៍អ្វីមួយកើតឡើងចំពោះ គម្រោងវិនិយោគរបស់ខ្លួន ដែលដៃគូ ភាគហ៊ុនដកសេចក្ដីទុកចិត្ដ រួមទាំងខ្លួន ខ្លាចប្រឈមនឹងបញ្ហាទទួលខុសត្រូវជា មួយនឹងភាគីភាគហ៊ុនបែរជាធ្វើលិខិត បែបនេះសម្រាប់លុបលាងកំហុសក្នុង បទឧក្រិដ្ឋដែលខ្លួនបានប្រព្រឹត្ដនិងព្យាយាម ឱ្យគេចផុតពីភាពសង្ស័យណាមួយក្នុង មុខរបរជំនួញនិងដៃគូភាគហ៊ុនកំពុងមិនត្រូវការក៏អាចថាបាន?
ពាក់ព័ន្ធករណីនេះនគរវត្ដមិនអាច ទាក់ទងបានទេពីឧកញ៉ាសុខ ប៊ុន កាល ពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ដោយទូរស័ព្ទរបស់គាត់ត្រូវបានបិទ។ ប៉ុន្ដែមានមតិរិះគន់ជាច្រើនបានលើក ឡើងថា ឧកញ៉ារូបនេះពិតជាមានបុគ្គ លិកលក្ខណៈព្រហើនដដែល ក្នុងនោះ អ្វីដែលខ្លួនបានលើកឡើងថា “ខ្ញុំបាទ សុំការអនុញ្ញាត និងការយោគយល់ពី ស្ថាប័នតុលាការដើីម្បីព្យាបាលជំងឺស្ដ្រេស ដ៏ធ្ងន់ធ្ងររបស់ខ្ញុំបាទមួយរយៈ” និងពាក្យ ខ្លះទៀតនិយាយថា “ខ្លួនសូមអំពាវនាវ ជូនចំពោះសាធារណៈជន និងអាជ្ញាធរ មានសមត្ថកិច្ចមេត្ដាពិនិត្យករណីនេះ ដោយប្រុងប្រយ័ត្ន និងផ្សះផ្សារដោយ ភាពស្មោះត្រង់ចំពោះគូភាគីជម្លោះទាំង២ តម្រូវឱ្យផ្ដល់យុត្ដិធម៌ទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ” ។ ចំណុចទាំងអស់នេះមាន ន័យថា ឧកញ៉ាសុខ ប៊ុន កំពុងតែប្រមាថ មាកងាយនិងចាត់ទុកថា ប្រទេសកម្ពុជា គ្មានច្បាប់ ឬក៏អ្វីដែលខ្លួនបានប្រព្រឹត្ដ បទឧក្រិដ្ឋមកលើកញ្ញាសាសា គ្មាន ច្បាប់ណាដែលអាចអនុវត្ដមកលើខ្លួន បានហើយមើលទៅ ?
ពាក់ព័ន្ធនឹងឧកញ៉ាសុខ ប៊ុន ថ្មីៗនេះ ត្រូវបានប្រភពខ្លះទម្លាយថា ជនបង្ករង នូវបណ្ដឹងព្រហ្មទណ្ឌមួយទៀត ដែលស្ដ្រី រងគ្រោះជនជាតិជប៉ុនប្ដឹងពីបទ “រំលោភ សេពសន្ថវៈ” ដូច្នេះជនបង្កពិតជាមាន គំនិតទុចរឹតប្រព្រឹត្ដមិនរៀងចាល គួរ តែសមត្ថកិច្ច ស្ថាប័នតុលាការមាន ចំណាត់ការក្នុងរឿងនេះប្រកបដោយ គតិយុត្ដិ ដើម្បីផ្ដល់ភាពយុត្ដិធម៌ឱ្យគូ ភាគីទាំងសងខាង មិនមែនអាស្រ័យថា អ្នកមានលុយ មានអំណាច មានបុណ្យ ស័ក្ដិ បក្ខពួក ខ្នងបង្អែក សុទ្ធតែមិន ប្រឈមចំពោះមុខច្បាប់សម្រាប់បទ ល្មើសដែលខ្លួនបានប្រព្រឹត្ដនោះទេ ។
បើគ្មានការផ្លាស់ប្ដូរទេនៅដើមសប្ដាហ៍ ក្រោយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ កញ្ញាសាសា អតីតពិធីការិនីទូរទស្សន៍ ស៊ីធីអិន ជាជនរងគ្រោះក្នុងបទឧក្រិដ្ឋ ប្រព្រឹត្ដដោយឧកញ៉ាសុខ ប៊ុន និងអង្គ រក្សក្នុងបទ “ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ ” និងបទ “គំរាមសម្លាប់” ខ្លួននឹងធ្វើសន្និសីទកាសែតដើម្បីបង្ហាញ ពីការពិតរបស់នាងរងគ្រោះដោយអំពើ ឃោឃៅក្រោមកណ្ដាប់ដៃក្រុមជនបង្ក នេះ ប្រយោជន៍ដើម្បីឱ្យសមត្ថកិច្ច ស្ថាប័នតុលាការ រួមតាំងមជ្ឈដ្ឋានប្រជា ពលរដ្ឋបានដឹង បានយល់ថា អ្នកដែល ប្រព្រឹត្ដក្នុងបទឧក្រិដ្ឋត្រូវតែទទួលខុស ត្រូវចំពោះមុខច្បាប់ ស្របពេលដែល ប្រទេសជាតិរបស់យើងកំពុងគ្រប់គ្រង ដោយច្បាប់ ៕ សុខ ខេមរា