កាលពីថ្ងៃទី១៤ខែកក្កដា មន្ត្រីឥណ្ដាបានប្រកាសឲ្យដឹងថាមានសោកនាដកម្មកើតឡើងក្នុងពីធីមុជទឹកនៅដងទន្លេតាមសាសនាហិនឌូ នៅRajah mundry ក្នុងរថAndhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស២២នាក់ស្លាប់និង១០នាក់រងរបួស។
គ្រោះថ្នាក់ខាងលើកើតឡើងក្នុងពេលដែលមនុស្សម្នាក់ព្យាយាមយកស្បែកជើងរបស់ខ្លួនដែលធ្លាក់នៅក្បែរមាត់ទន្លេចំពេលដែលមនុស្សកំពុងឆ្ពោះទៅមុជទឹកនៅដងទន្លេGodavari ក្នុងពិធីបុណ្យPushkaralu ។ តាមការសន្និដ្ឋានក្នុងពិធីនោះមានពលរដ្ឋជាង២៤លាននាក់ចូលរួម ពិធីបុណ្យ មានរយពេលដល់ទៅ១២ថ្ងៃ។
ពេលនេះមន្ត្រីប៉ូលិសកំពុងតែស្រាវជ្រាវស្វែករកមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើត ឡើង។ អ្នកស្លាប់ភាគច្រើនជាស្ត្រីនិងកុមារដែលគ្មានកម្លាំងប្រជ្រៀតចេញក្រៅយករួចខ្លួន។ ជារៀងរាល់ឆ្នាំនៅក្នុងពិធីបុណ្យធំៗនៅក្នុងសាសនាហិណ្ឌូនៅប្រទេសឥណ្ឌាតែងតែមាន ករណីប្រជ្រៀតជាន់លើគ្នាបែបនេះ។ កាលពីឆ្នាំ២០១៤ក៏មានអ្នកស្លាប់៣០នាក់ដោយសារប្រជ្រៀតជាន់លើគ្នានៅក្នុងពិធីបុណ្យសាសនានៅរដ្ឋប៊ីហាភាគខាងជើងប្រទេសឥណ្ឌា៕