លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ មិន​បាន​ឈរឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ដ្រី​តែ​គណបក្ស​របស់​លោកស្រី​បាន​ចូលរួម​

ចែករំលែក៖

បើ​ទោះបីជា​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ត្រូវ​រដ្ឋធម្មនុញ្ញ​ហាម​មិន​ឱ្យ​ឈរឈ្មោះ​ ជា​បេក្ខភាព​នាយក​រដ្ឋមន្ដ្រី​ក៏​ដោយ​តែ​ គណបក្ស​លោកស្រី​នឹង​ចូលរួម​ប្រកួត​ ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ខាង​ មុខ​ ។​

​លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​ ជា​ប្រមុខ​ ដឹកនាំ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​ថា​លោកស្រី​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​បាន​ឬ​ក៏​អត់​វា​មិនមែន​ ជា​រឿង​សំខាន់​នោះ​ទេ​សំខាន់​ឱ្យ​តែ​គណ​ បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ឈ្នះ​ឆ្នោត​។​ ប៉ុន្ដែ​ក្នុង​ពេល​ជាមួយ​ គ្នា​លោកស្រី​ក៏​បាន​អះអាង​ផង​ដែរ​ថា​ ប្រសិនបើ​ឈ្នះ​ឆ្នោត​គណបក្ស​របស់​លោក​ ស្រី​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ ត្រង់​មាត្រា​ដែល​ហាម​អ្នកមាន​សាច់ញាតិ​ ជា​ពលរដ្ឋ​បរទេស​មិន​ឱ្យធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ ។​

​ការ​បោះ​ឆ្នោតជាតិ​ភូមា​ដែល​នឹង​ត្រូវ​ រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ខាង​មុខ​នេះ​ គឺជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ ។​ ប៉ុន្មាន​ខែ​ក្រោយមក​ទៀត​ទើប​ សមាជិក​សភា​ដែល​កើត​ចេញពី​ការ​បោះ​ ឆ្នោត​នេះ​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ នាយក​រដ្ឋមន្ដ្រី​ ។​ ប៉ុន្ដែ​យោង​តាម​រដ្ឋ​ ធម្មនុញ្ញ​បច្ចុប្បន្ន​ដែល​តាក់តែង​ឡើង​ ដោយ​អតីត​របប​សឹក​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ មិន​អាច​ឈរឈ្មោះ​ជានា​យក​ រដ្ឋមន្ដ្រី​បាន​ទេ​ ដោយសារ​តែ​ស្វាមី​និង​កូន​ របស់​លោកស្រី​មាន​សញ្ជាតិ​បរទេស​៕​ ម៉ែ​វ​ សា​ធី​

...

zukyi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print