អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ តារាថៃស្រីនាង Tik Kanissarin អតីតភរិយារបស់តួឯកប្រុសជើងចាស់ល្បីឈ្មោះមួយរូបក្នុងភាពយន្ត គឺថៃលោក Sornram Teppitak ដែលគេស្គាល់នឹងតែងតែហៅឈ្មោះក្រៅលោក” ផា” បានចេញមុខមកនិយាយក្នុងកម្មវិធីមួយក្នុងប៉ុស្ដិ៍ទូរទស្សន៍ថៃ ដើម្បីសារភាពទាំងទឹកភ្នែក មូលហេតុដែលធ្វើឲគ្រួសារបែកបាក់។
សូមជម្រាបថា រឿងរ៉ាវខាងលើនេះ មុននឹងតារាប្រុសលោក Sornram បានបង្ហោះលិខិតលែងលះតាមរយះបណ្ដាញសង្គមរបស់ខ្លួន ដោយសរសេរថា៖ សូមកុំឲ្យម្ចាស់បំណុលមកទារប្រាក់នៅផ្ទះគាត់ទៀត ព្រោះលោកនិងអតីតភរិយាបានលែងលះគ្នាហើយ ។ ប៉ុន្តែមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែអតីតភរិយាលោក គឺតារាស្រីនាង Tik ក៏ចេញមុខក្នុងកម្មវិធីបង្ហើបពាក្យក្នុងចិត្តពីរឿងគ្រួសារ ហេតុអ្វីដែលត្រូវបែកបាក់គ្នាមិនមែនមកពីមានជនទីបី តែមកពីរូបនាងផ្ទាល់។
នៅក្នុងកម្មវិធីមួយក្នុងប៉ុស្ដិ៍ទូរទស្សន៍ថៃ ដោយនាង Tik បានសារភាពទាំងទឹកភ្នែកថា៖ មូលហេតុព្រោះតែនាងជំពាក់បំណុលគេច្រើននោះគឺដោយសារតែការលេងល្បែងតាមអនឡាញ ហើយនាងសង្ឃឹមថានឹងលេងឈ្នះ ដើម្បីយកលុយទៅសងបំណុលគេ ។ ប៉ុន្តែអ្វីៗមិនដូចរូបនាងគិតនោះទេតែបែរជាបង្កើតបំណុលថ្មីច្រើនទៅៗ ក្រោយមកនាងក៏បានលួចយកកាត ATM របស់ស្វាមី ទៅដកប្រាក់ដោយមិនបានប្រាប់ជាមុនផងដែរ ។
បន្ថែមពីនេះ នាងសារភាពថា៖ ខ្លួនបានយកមាសក្នុងផ្ទះទៅលក់ យកប្រាក់របស់ស្វាមី និងចុងក្រោយធ្វើឲ្យលោក Sornram ទ្រាំមិនបានក៏សុខចិត្តលែងលះគ្នា ក្រោយមានម្ចាស់បំណុលមកគំរាមទារដល់ផ្ទះ។ បច្ចុប្បន្នពេលនេះ នាងបានចាកចេញពីគ្រួសារបែកពីកូនស្រីអស់ពេល១១ថ្ងៃហើយ នាងពិតជានឹកកូននាងខ្លាំងណាស់ និងសន្យាកែខ្លួនតស៊ូដើម្បីបានជួបជុំកូនស្រីវិញ ៕ដោយ៖តារា