អភិបាលខណ្ឌដូនពេញ ជួបសំណេះសំណាល ជាមួយមាជិក សមាជិកា គណបក្សសង្កាត់ចតុមុខ ក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលម៉ោង ១០,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមាជិក សមាជិកាគណបក្សសង្កាត់ចតុមុខ ក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នៅសាលប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ

ក្នុងកម្មវិធីនេះ ក៏មានកាចូលរួមពីលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និង លោក ថៃ ហ្វា អនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ  និងដោយមានការអញ្ជើញចូលរួមពី លោកលោកស្រីជាសមាជិកអចិន្ត្រៃយ៍ និង សមាជិក សមាជិកា ក្រុមការងារចុះសង្កាត់ចតុមុខយ៉ាងច្រើនកុះករ។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលបានបញ្ចប់ទៅ លោក សុខ ពេញវុធ បានឧបត្ថម្ភថវិកាដល់មាជិកដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបាននូវ៖ អង្ករចំនួន ១បាវ ស្មើនឹង ២៥គីឡូក្រាម / ៣៧នាក់ និងថវិកា ៥០,០០០រៀល និងឧបត្ថម្ភគណបក្សសង្កាត់ចតុមុខចំនួន ៥០០,០០០រៀលសរុបថវិកាចំនួន ,៦៥០,០០០រៀល ក្នុងនោះលោកស្រី ម៉ិញ កុសនី និងលោក ថៃ ហ្វា ដែលបានចូលរួមឧបត្ថម្ភពិធីសំណេះសំណាលចំនួន១០០ដុល្លារ/ម្នាក់ ស្មើនឹង ២០០ដុល្លារផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print