រថយន្តដឹកសម្ភារធ្វេីម្ហូបការបើកគេចម៉ូតូក្រឡាប់ផ្ងារជេីងរបួសធ្ងន់ស្រាល៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីចំនួន៧នាក់ដែរបានរងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ដឹកយកទៅសង្គ្រោះភ្លាមៗបន្ទាប់ពីបេីករថយន្តដឹកសម្ភារតុការនិងដែកសង់រោងបើកតាមផ្លូវហេីយគេចពីម៉ូតូដែលនៅខាងមុខបួងចង្កូតខ្លាំងពេកក៏ក្រឡាប់ផ្ងារជេីង​ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញ​ រថយន្តកូរ៉េ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ ទ១៧៩៥​ ភព២​ ដឹកសម្ភារតុចានឆ្នាំ​ង​ និងរោងការបុណ្យ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏មានម៉ូតូមួយគ្រឿងបេីកបរនៅខាងមុខដោយជ្រែចុះជ្រែឡេីងធ្វេីឲ្យរថយន្តគេចបួងចង្កូតខ្លាំងពេកក៏ក្រឡាប់ផ្ងារជេីងតែម្តងនិងរបួសមនុស្សប្រុសស្រីចំនួន៧នាក់។

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះកងពលតូចលេខ៧១១​ ដឹកយកទៅសង្គ្រោះភ្លាមៗ​ ចំណែករថយន្តដោយសារតែមិនបានប៉ះពាល់ដល់អ្នកដទៃនិងទ្រព្យសម្បត្តិរដ្ឋសមត្ថកិច្ចក៏ប្រគល់ឲ្យយកទៅជួសជុលខ្លួនឯងវិញ៕ ដោយ​ ៖ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print