នៅថ្ងៃទី១២ ខែកញ្ញា ដំណើរការស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និឹងថ្នាក់ដឹកនាំក្រុមតាលីបង់ បានជួបពិភាក្សាគ្នានៅប្រទេសកាតារ គឺជាពេលវេលាដ៏សំខាន់ដើម្បីស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួន។
មានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំនៅទីក្រុង Doha គណៈប្រតិភូទាំងពីរដឹកនាំដោយអាមេរិក បានប្រកាសទទួលស្គាល់ថា នឹងនៅមានបញ្ហាជាច្រើននៅខាងមុខ ប៉ុន្តែភាគីពាក់ព័ន្ធនិឹងខិតខំដើម្បីធានាដល់សន្តិភាពនៅអាហ្វហ្គានីស្ថាន ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រធានគណៈប្រតិភូអាហ្វហ្គានីស្ថាន ដឹកនាំដោយប្រធានគណៈកម្មការជាន់ខ្ពស់ ផ្សះផ្សាជាតិ លោក Abdullah Abdullah បានលើកឡើងពីការខាតបង់ទាំងទ្រព្យសម្បត្តិនិង អាយុជីវិតពលរដ្ឋដោយសារតែសង្គ្រាម ។
ក្នុងពេលជាមួយគ្នានេះដែរ ចាប់តាំងពីអាមេរិកចុះហត្ថលេខាជាមួយក្រុមតាលីបង់ តាំងពីថ្ងៃទី ២៩ខែកុម្ភៈ មកទល់ពេលនេះ មានពលរដ្ឋស្លូតត្រង់ដល់ទៅ១២ពាន់នាក់ស្លាប់ និង ១៥ពាន់នាក់រងរបួស។ កត្តាទាំងនោះហើយទើប លោកAbdullah Abdullah ជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពឲ្យបានឆាប់បំផុតដើម្បីកាត់បន្ថយការស្លាប់និងរបួសដោយសារសង្គ្រាម។
កន្លងមកភាគីទាំងពីរ តាលីបង់និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបាន ដោះដូរអ្នកទោស ដើម្បីបង្កើនទំនុកចិត្ត និងជាការបើកផ្លូវសម្រាប់កិច្ចពិភាក្សាស្វែងរកសន្តិភាព ៕