បុរសជនជាតិចិនបេីករថយន្តហ៊ីយ៉ាន់ដាយបុករថយន្តហាយប្រ៊ីតវិលមួយជុំរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តហ៊ីយ៉ាន់ដាយក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីតពីចំហៀងពេញទំហឹង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ ថ្ងៃទី១២ខែកញ្ញា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១០៥​ កែងនិងផ្លូវ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​  គេបានឃេីញរថយន្តម៉ាកកាមរីហាយប្រ៊ីត​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AO 8836. បេីកបរដោយបុរសជនជាតិខ្មែរធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១០៥​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវលេខ៣៦០​ លុះពេលឆ្លងជិតផុតទៅហេីយស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2AZ 3693​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៦០ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តកាមរីហាយប្រ៊ីតចំពីចំហៀងពេញទំហឹងបណ្តាលឲ្យវិលមួយជុំរងការខូចខាតទ្វារខាងស្តាំនិងដាច់កង់ក្រោយផ្នែកខាងឆ្វេង​ ដោយឡែករថយន្តបង្ករងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ​ សំណាងល្អមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញនៃការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញមកធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕ដោយ៖​ សុខាសែនជ័យ​

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print