ស្ត្រីជាង​១ម៉ឺននាក់​យកខ្ទះ ឆ្នាំង​ គោះវាយពេញផ្លូវ​ទាមទារ​ឱ្យប្រធានាធិបតីបេឡារូសចុះចេញពីតំណែង​

ចែករំលែក៖

ប្រទេសបេឡារូសបានប្រឈមនឹងការធ្វើបាតុកម្ម​ដល់ទៅ​៣៥លើកជាបន្តបន្ទាប់ទាមទារឱ្យប្រធានាធិបតី Alexander Lukashenko លាលែងចេញពីតំណែង​។
កាលពីថ្ងៃទី​១២ខែកញ្ញា ​មានស្ត្រីជាង​១ម៉ឺននាក់​បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុង Minsk ប្រទេសបេឡារូស​ ដោយ​វាយចានឆ្នាំងស្រែកទាមទារឱ្យប្រធានា
ធិបតិីAlexander Lukashenko ចុះចេញពីតំណង។
សារព័ត៌មាន​AP ​បានផ្សាយថា ក្រុមបាតុករបានលើករូបភាពរបស់លោកស្រី Kolesnikova មេដឹកនាំ បក្សប្រឆាំង​​ ទាមទារបោះឆ្នោតជាថ្មីជ្រើសរើសមេដឹកនាំក្នុងប្រទេសដែលមានពលរដ្ឋ​ជាង ៩,៥លាននាក់ ។
លោកស្រី Kolesnikova កាលពីដើមសប្តាហ៍ ត្រូវកម្លាំងប៉ូលិសបង្ខំឲ្យលោកស្រីចាកចេញពីប្រទេស​។ មេធាវីរបស់លោកស្រីបានឲ្យដឹងថា លោកស្រីត្រូវបង្ខំឲ្យចូលយន្តហោះបញ្ជូនទៅកាន់ព្រំដែនជាប់អ៊ុយក្រែន ប៉ុន្តែលោកស្រីបានហែកលិខិតឆ្លងដែនចោល មិនព្រមចាកចេញពីប្រទេសបេឡារូសឡើយ។
បាតុកម្មនៅក្នុងប្រទេសបេឡារូស កើតឡើងតាំងពីថ្ងៃទី៩ ខែសីហា ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ការបោះឆ្នោតនោះត្រូវបានក្រុមប្រឆាំងចាត់ទុកថាជាការបន្លំ ក្រោយលោកLukashenko ទទួលបានការគាំទ្រដល់ទៅ៨០ភាគរយ បន្តដឹកនាំប្រទេសបេឡារូសអាណត្តិទី៦ជាបន្តទៀត​។
បាតុកម្មបន្តកើតឡើងនៅក្នុងប្រទេសនេះ ដែលជាបាតុកម្មទ្រង់ទ្រាយធំបំផុតប្រឆាំងការដឹកនាំរបស់លោកLukashenkoរយៈពេល​២៦ឆ្នាំកន្លងមក​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print