ខណៈរដ្ឋាភិបាលបារ៉ែន សម្រេចស្តាទំនាក់ទំនងឡើងវិញជាមួយអ៉ីស្រាអែល ប្រទេសអ៉ីរ៉ង់និងប៉ាឡេស្ទីនចេញមុខថ្កោលទោស

ចែករំលែក៖

អន្តរជាតិ៖ ប្រទេសអ៉ីរ៉ង់ និងប៉ាឡេស្ទីន បានចេញមុខថ្កោលទោស រដ្ឋាភិបាលបារ៉ែន ដែលទើបតែបានចុះកិច្ចព្រមព្រៀងគ្នាជាមួយអ៉ីស្រាអែល ដើម្បីស្តាទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យទៅរកសភាពប្រក្រតីឡើងវិញ ខណៈដែលអេមីរ៉ាត់អារ៉ាប់រួម ក៏បានសម្រេចធ្វើដូចគ្នាកាលពីមួយខែមុន នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលសម្របសម្រួលដោយអាមេរិក។

បើតាមទីភ្នាក់ងារសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញផ្សាយថា៖ បើទោះជាយ៉ាងណាការព្រមព្រៀងគ្នាស្តាទំនាក់ទំនងរវាងបារ៉ែននិងអ៉ីស្រាអែល បានទទួលរងការថ្កោលទោសពីសំណាក់អ៉ីរ៉ង់និងប៉ាឡេស្ទីន។ ចំណែកខាងអ៉ីរ៉ង់ក៏បានលើកឡើងថា កិច្ចព្រមព្រៀងនេះជាទង្វើដ៏គួរឲ្យអាម៉ាស់ ដែលពលីនូវបុព្វហេតុរបស់ប៉ាឡេស្ទីន ខណៈអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ការសម្រេចចិត្តរបស់បារ៉ែនជា ការក្បត់ប្រជាជនប៉ាឡេស្ទីន។

ទាក់ទិននឹងបញ្ហានេះ ប្រទេសដទៃទៀតដូចជា៖ ប្រទេសអេហ្ស៉ីប សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់បារ៉ែន ដោយចាត់ទុកវាថាជាការចូលរួមចំណែក ក្នុងការបង្កើតស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា បារ៉ែននិងស្តាទំនាក់ទំនងឡើងវិញជាមួយអ៉ីស្រាអែល ដូចទៅនឹងអ្វីដែលអេមីរ៉ាត់អារ៉ាប់រួមបានធ្វើ នៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ហើយវានឹងត្រូវចុះហត្ថលេខានៅថ្ងៃទី១៥ ខែកញ្ញា គឺថ្ងៃអង្គារសប្តាហ៍ក្រោយនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print