Paris St-Germain បរាជ័យជាលើកទី២នៅដើមរដូវកាលថ្មី និងមានជម្លោះកើតឡើង

ចែករំលែក៖

ក្រុម Paris St-Germain បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Marseille កាលពីយប់មិញក្នុងការប្រកួតនៅលីគកំពូលបារាំង Ligue 1 ដោយលទ្ធផល០ទល់១ ដែលការបរាជ័យនេះគឺជាលើកទី២ហើយ នៅដើមរដូវកាលថ្មី២០២០-២០២១នេះ ហើយការចាញ់នេះគឺជាការចាញ់ចំនួន២លើកជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៤-១៩៨៥មក។

ការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះ PSG មានរហូតដល់៦៦ភាគរយឯណោះ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីគូប្រកួតបាន រហូតដល់ចប់ការប្រកួត។ ១គ្រាប់របស់ក្រុម Marseille រកបានដោយកីឡាករ Florian Thauvinនៅនាទីទី៣១ ក្នុងតង់ទី១។

នៅក្នុងការប្រកួតនោះមានកីឡាកររហូតដល់៥នាក់ទទួលបានកាតក្រហមត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីទីលាននៅចុងម៉ោងជិតបញ្ចប់ការប្រកួតទៅហើយ។ ក្នុងនោះ Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៥នាក់ដែលត្រូវបានបណ្តេញចេញបន្ទាប់ពីមានជម្លោះជាមួយកីឡាករក្រុមMarseille

ការឈ្លោះប្រកែកគ្នានៅចុងម៉ោងបានឃើញកីឡាករបម្រុងរបស់ក្រុមPSG គឺកីឡាករ Leandro Paredes និង Layvin Kurzawa  រីឯខាងក្រុមMarseille មានកីឡាករ Jordan Amavi និង Dario Benedetto ត្រូវបានបណ្តេញចេញនៅនាទីទី៩០+៧ ស្របពេលដែល Neymar ក៏ត្រូវបានបណ្តេញចេញដែរក្រោយពីលោកអាជ្ញាកណ្តាលបានមើលតាមកាមេរ៉ាVAR នៅនាទីទី៩០+៩។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក Andre Villas-Boas គ្រូបង្វឹកក្រុម Marseille បាននិយាយថា មិនមានកន្លែងសម្រាប់ការរើសអើងជាតិសាសន៍នៅក្នុងបាល់ទាត់ទេ ប៉ុន្តែខ្ញុំមិនគិតថានោះជាករណីនោះទេ យើងនឹងពិនិត្យឡើងវិញ”។

ការប្រកួតដែលមានអ្នកគាំទ្រប្រមាណ៥០០០នាក់នៅឯ Parc des Princes គឺមិនមានការប្រទាញប្រទង់សូម្បីតែមុនពេលមានការឈ្លោះប្រកែកគ្នា។ ប៉ុន្តែរឿងរ៉ាវចាប់ផ្តើមនៅពេលដែលកីឡាករ Benedetto របស់ Marseille បានបង្កជម្លោះជាមួយកីឡាករ Paredes ជាខ្សែបម្រើក្រុមPSG បន្ទាប់មកបានដាល់គាត់ដួលទៅនឹងដីទើបធ្វើឲ្យមានជម្លោះដាក់គ្នាកើតឡើងតែម្តង។ ពេលនោះ Benedetto និង Paredes ត្រូវបានបង្ហាញកាតលឿងលើកទី២ និងត្រូវបានកាតក្រហមបណ្តេញចេញតែម្តង ៕

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print