តេក្វាន់ដូ ITF ចម្រាញ់កីឡាការិនីឆ្នើមតាមក្លិប ១៥នាក់ចូលរួមប្រកួតពានរង្វាន់អន្ដរក្លិប

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានជ្រើសរើស កីឡាការិនីឆ្នើមៗ ចំនួន ១៥នាក់ មកពី ក្លិបចំនួន៦ ដើម្បីចូលរួម ការប្រកួត ពានរង្វាន់អន្ដរក្លិប ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានកការអញ្ចើញចូលពី លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF។

លោក ប៉ាល់ ជីវ័ន្ដ គ្រូបង្វឹក ក្រុមជម្រើសជាតិ ITFកម្ពុជា បានឲ្យដឹងថា ពានរង្វាន់ អន្ដរក្លិបនេះ រៀបចំឡើង ក្នុងគោលបំណង សាកល្បងសមត្ថភាព គ្នារវាងកីឡាករ-កីឡាការិនីឆ្នើម តាមបណ្ដាក្លិប ឬខេត្តនីមួយៗ ក៏ដូចជា ក្រុមជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ត្រៀមចូលរួម ការប្រកួតថ្នាក់ជាតិ នាពេលខាងមុខ។

លោក ប៉ាល់ ជីវ័ន្ត បានបន្ដថា មុនការប្រកួតនេះ យើងបានរៀបចំ ការប្រកួត និងជ្រើសរើសបាន កីឡាការិនី តាមក្លិបនីមួយៗ ហើយជ្រើសរើស មកប្រកួត ជាមួយក្រុមជម្រើសជាតិ។ ជាលទ្ធផល យើងសង្កេតឃើញ សមត្ថភាព កីឡាការិនី ដែលត្រូវបានជ្រើសរើស មកប្រកួត មានកម្រិតបច្ចេកទេស កើនឡើងគួរឲ្យកត់សម្គាល់ ពិសេសផ្នែកមេគុនតែម្ដង»។

ទន្ទឹមជាមួយគ្នា លោក កែវ រ៉េមី ប្រធានសហព័ន្ធ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃការខិតខំប្រឹងប្រែង របស់កីឡាការិនីម្នាក់ៗ ដែលធ្វើបានយ៉ាងល្អ ក្នុងការប្រកួតខាងលើ ពោលគឺ ស្ទើរតែប្រដំត្រសងគ្នា ជាមួយ នឹងក្រុមជម្រើសជាតិ។ ឯកឧត្តម បានជំរុញពួកគេឲ្យ បន្ដការខិតខំប្រឹងប្រែង បន្ថែមទៀត ដ្បិត សហព័ន្ធ នឹងបើកភ្លើងខៀវ ចំពោះអ្នកមាន សមត្ថភាព ដើម្បីក្លាយជា សមាជិកក្រុមជម្រើសជាតិ ពិសេស ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕

ប្រភព៖ ទទក

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print