កម្ពុជា! នាំចេញកសិផលទៅកាន់ប្រទេសជិតខាងបានចំនួនជាង ៣ លានតោន បើគិតត្រឹមរយៈពេលជាង ៨ខែ ឆ្នាំ២០២០នេះ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមការបង្ហាញទិន្នន័យដែលបានចេញដោយលោក វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអះអាងថា៖ លទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសជិតខាង​ និងទីផ្សារពិភពលោក សម្រាប់រយៈពេល ៨ខែ ១១ថ្ងៃ បើគិតពីដើមឆ្នាំមកទល់ពេលត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ មានចំនួន ៣,០៣៩,០៣០.៥៤ តោន។ ទន្ទឹមនឹងនេះក្នុងរយៈពេលត្រឹមតែមួយថ្ងៃកាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅនេះ ការនាំចេញមានចំនួនរហូតទៅដល់ចំនួន៤០,៨៦៨ តោន។

នៅក្នុងទិន្នន័យក្រសួងកសិកម្ម បានបញ្ជាក់ថា ការនាំចេញផលិតផលកសិកម្មទាំងនោះរួមមាន៖ អង្ករ​ ចំណិតដំឡូងមីក្រៀម ចំណិតដំឡូងមីស្រស់ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់សណ្ដែកបាយ ចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយ ដំណាប់ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែដំឡូងជ្វា ម្ទេសស្រស់ ម្ទេសក្រៀម និងផលិតផលផ្សេងៗទៀត។ ដោយឡែកការនាំចេញពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើនរួមមាន៖ប្រទេសចិន បណ្ដាប្រទេសនៅអឺរ៉ុប ប្រទេសក្នុងតំបន់អាស៊ាន និងទិសដៅដទៃទៀតផងដែរ។

ជាមួយគ្នានោះ បច្ចុប្បន្នប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំជំរុញផលិតកម្មស្បៀងក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលស្បៀងងពីខាងក្រៅ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវិដ ១៩ ក្រសួងបានកត់សំគាល់ឃើញថា មានបុគ្គលមួយចំនួនតូចបាននិងកំពុងគាំទ្រ បុគ្គលដែលធ្វើព្យុះភ្លៀង ដោយខិតខំរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារឈ្មួញមួយចំនួនតូច ក្នុងការនាំចូលផលិតផលកសិកម្មពីខាងក្រៅផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print