ប្រធានាធិបតីបេឡារូស​អញ្ជើញទៅកាន់ប្រទេសរុស្ស៊ីក្នុងពេលស្ថានភាពនៅក្នុងប្រទេសកំពុងតែតានតឹង

ចែករំលែក៖

ប្រធានាធិបតីបេឡារូស លោក​ Alexander Lukashenko បានអញ្ជើញទៅកាន់ប្រទេសរុស្ស៊ី ដើម្បីស្វែងរកការគាំទ្រពីប្រទេសនេះ។ នៅថ្ងៃទី​១៤ខែកញ្ញា ប្រធានាធិបតី​បេឡារូនិងប្រធានាធិបតីពូទីនបានជួបពិភាក្សាគ្នា​ដើម្បីស្វែងរកដំណោះស្រាយនៅក្នុងប្រទេសបេឡារូស ខណៈបាតុកម្មអូសបន្លាយរយៈពេលជាង​៥សប្តាហ៍កន្លងមក ក្រោយការបោះឆ្នោតប្រធានាធិបតី។
លោក Alexander Lukashenko កំពុងប្រឈមនឹងវិបត្តិជាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈ​២៦ឆ្នាំកន្លងមក ។ តាមសារព័ត៌មាន​ Al Jazeera បានឱ្យដឹងថា មេដឹកនាំទំាងពីរនឹងពិភាក្សាគ្នាស្តីពីការបង្កើនទំនាក់ទំនង​ពាណិជ្ជកម្ម និងថាមពល​។
លោកពូទីន​ តាំងពីដើមមក បានយកចិត្តទុកដាក់យ៉ាងខ្លាំង​ដល់ស្ថានភាពនៅក្នុងប្រទេសបេឡារូស ។ ជាមួយគ្នានោះ​ទីក្រុងមូស្គូ​បានស្នើជួយដល់​សេដ្ឋកិច្ចនិងយោធា​ ដើម្បីការពារប្រទេស​បេឡារូស ។
ក្រុមប្រឆាំង​បេឡារូស​បានចោទប្រកាន់ លោក Lukashenko ថាបានកេងបន្លំក្នុងការបោះឆ្នោត ដោយទទួលបាននូវការគាំទ្ររហូតដល់ទៅ​៨០ភាគរយ។ ចាប់តាំងពីពេលនោះមកមានពលរដ្ឋរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំង​រដ្ឋាភិបាលនិងទាមទារឲ្យប្រធានាធិបតី​ចាកចេញពីតំណែង​។
តាមសារព័ត៌មានរុស្ស៊ី RIA ​បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី​១៤ខែកញ្ញា បានបញ្ជូន កម្លាំងទាហានឆត្រយោងទៅកាន់ប្រទេសបេឡារូស ចូលរួមធ្វើសមយុទ្ធជាមួយប្រទេសនេះ​ រហូតដល់ថ្ងៃទី​២៥ខែកញ្ញា ៕ដោយ៖ធី រីណា   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print