មន្ត្រីទាំងអស់តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ​ ទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ផ្សព្វផ្សាយដល់លោក​ លោកស្រីស្នងការរង​ទាំងអស់ ត្រូវចុះដោយផ្ទាល់តាមគ្រប់គោលដៅ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ដេីម្បីផ្តល់ជូនជាទឹកបរិសុទ្ធ​ ភេសជ្ជ:​ និងថវិកាមួយចំនួន​ផ្តល់ជូនកម្លាំងតាមគ្រប់គោលដៅ​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលជាការឧបត្ថម្ភផ្ទាល់របស់ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ជាពិសេសលោក​ លោកស្រីស្នងការរង​ ទាំងអស់​ ត្រូវនាំយកមតិណែនាំរបស់លោកស្នងការ​ ដល់មន្ត្រីប្រចាំការតាមគ្រប់គោលដៅទាំងអស់ត្រូវជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ​ ប្រជាពលរដ្ឋ​ និងភ្ញៀវជាតិ​ អន្តរជាតិ​ ដេីម្បីកាត់បន្ថយការកកស្ទះ​ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ​ ចំណែកតាមអធិការដ្ឋាននគបាលខណ្ឌ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ត្រូវតែមានមន្ត្រីប្រចាំការ​ ២៤ម៉/២៤ម៉​ ដេីម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ​ ។ លោកស្នងការបានបញ្ជាក់បន្ថែមថា​ មន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ច​ តួនាទីឲ្យបានល្អ​ បង្ហាញអាកប្បកិរិយា​ និងសម្តីឲ្យបានសមរម្យ​ ជាពិសេសត្រូវតែធ្វេីអនាម័យនៅកន្លែងការងារឲ្យបានស្អាត​ ដេីម្បីបង្ការ​ និងទប់ស្កាត់រាល់ជំងឺផ្សេងៗកុំឲ្យកេីតមានឡេីង​ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print