តំបន់អាស៊ាន​មានករណីឆ្លងកូវីដ​-១៩​សរុបជាង​៥៥៤ពាន់នាក់

ចែករំលែក៖

បច្ចុប្បន្នការឆ្លងរាលដាលកូវីដ​-១៩ នៅទូទាំងពិភពលោក មានដល់ទៅជាង​២៩,២លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៩២៩ពាន់នាក់ និងព្យាបាលជាសះស្បើយជាង​២១លាននាក់​។
ដោយឡែកនៅតំបន់អាស៊ាន មានករណីឆ្លងកូវីដ​-១៩ មានតិចជាងតំបន់នានាលើពិភពលោក។ គិតចាប់តំាងពីពេលឆ្លងមកដល់ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០នេះ មានករណីឆ្លងកូវីដ​-១៩ នៅបណ្តាប្រទេសតំបន់អាស៊ាន សរុបមានតែជាង​៥៥៤ពាន់នាក់ប៉ុណ្ណោះ​ ។ ក្នុងចំណោមអ្នកឆ្លង មាន ​១៣.៣៦១ នាក់ស្លាប់ផងដែរ។
ក្នុងរយៈពេល​២៤ម៉ោងកន្លងមក នៅទូទាំង​តំបន់អាស៊ានមានករណីឆ្លងថ្មីសរុបស​ ៧.៣១៣នាក់​ នៅប្រទេសចំនួន​៧​ក្នុងតំបន់ និងស្លាប់​១៥២នាក់​ស្ថិតនៅប្រទេសហ្វីលីពីននិង​ឥណ្ឌូនេស៊ី ។ ប្រទេសទាំងពីរ ឥណ្ឌូនេស៊ីនិងហ្វីលីពីន​គឺជាប្រទេស ដែលមានករណីឆ្លងច្រើនជាងគេបង្អស់ក្នុងតំបន់​ដោយមានអ្នកឆ្លងថ្មី ជាង​៣៣០០នាក់ ។ ជាមួយគ្នានេះនៅប្រទេសមីយ៉ាន់ម៉ា​មានអ្នកឆ្លងច្រើនជាង​២០០នាក់ក្នុងមួយថ្ងៃ។
តាមតួលេខរបស់ក្រសួងសុខាភិបាលហ្វីលីពីនក្នុងរយៈពេល២៤ម៉ោង មានករណីឆ្លង ដល់ទៅ​ ៣.៣៧២នាក់ និង​៧៩នាក់ស្លាប់​។

ដូច្នេះហ្វីលីពីនមានអ្នកឆ្លងសរុប២៦១.២១៦នាក់​និងស្លាប់ ៤៣៧១នាក់​ខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ាន៕ដោយ៖ធី រីណា   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print