មហាសេដ្ឋី Bloomberg មានគម្រោងចំណាយប្រាក់១០០លានដុល្លារ ដើម្បីឲ្យលោកបៃឌិន

ចែករំលែក៖

មហាសេដ្ឋីBloomberg មានគម្រោងចំណាយប្រាក់ដល់ទៅ​១០០លានដុល្លារ ជួយដល់បេក្ខភាពប្រធានាធិបតី ចូ បៃឌិន ដើម្បីយកឈ្នះទៅលើប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅដើមខែវិច្ឆិកាឆ្នាំ​២០២០នេះ ។
តាមគម្រោង លោក​Mike Bloomberg នឹងចំណាយប្រាក់​ជួយដល់បេក្ខភាពចូ បៃឌិនសម្រាប់ការឃោសនាបោះឆ្នោត​នៅរដ្ឋ Florida និងរដ្ឋសំខាន់ៗជាច្រើនទៀត ដើម្បីយកប្រៀបទៅលើប្រធានាធិបតីត្រាំ​។
លោក​Mike Bloomberg កាលពីថ្ងៃទី​១៣ ខែកញ្ញា បានបញ្ជាក់ថា លោកនឹងចំណាយប្រាក់​១០០លានដុល្លារជួយលោកបៃឌិន ក្នុងការយកឈ្នះលោកត្រាំ​។ សារព័ត៌មាន​ CNN បានផ្សាយថា លោក​ Mike Bloomberg បានសន្យាថា នឹងជួយដល់លោកបៃឌិន ក្នុងរដ្ឋសំខាន់ៗដើម្បីយកឈ្នះលោកត្រាំ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ប្រធានាធិបតីដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម​ Twitter ថា «លោក Mike Bloomberg មានការប្រកួតប្រជែងសម្តីអន់បំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក​។
ការប្រកាសជួយដល់លោកបៃឌិនពីសំណាក់មហាសេដ្ឋី​Mike Bloomberg ក្រោយពេល​​ការប្រកួតប្រជែងដណ្តើមកៅអីតំណាងទាំង២៩រដ្ឋ គឺប្រកៀកប្រកិតគ្នា។ ដូច្នេះ ប្រសិនបើការបោះឆ្នោត ភាគីណាមួយយកឈ្នះនៅក្នុងរដ្ឋទាំងនេះ គឺមានសង្ឃឹមខ្ពស់ក្នុងការក្លាយជាប្រធានាធិបតីអាមេរិក៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print